ប្រព័ន្ធផ្សព្វផ្សាយ Channel NewsAsia បានចុះផ្សាយថា តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ បានធ្លាក់ចុះបន្តិចនៅថ្ងៃចន្ទ ទី១២ ខែសីហានេះ ខណៈដែលតម្រូវការប្រេងឥន្ធនៈសកលបានធ្លាក់ចុះបន្តិចដែរ ។
តម្លៃប្រេងឥន្ធនៈប្រភេទ Brent Crude មានតម្លៃ៥៨.២៥ដុល្លារអាមេរិក ក្នុងមួយបារ៉ែលចំណុះ១៥៩លីត្រ ដែលធ្លាក់ចុះ២៨សេន ឫធ្លាក់ចុះ០.៥% និងប្រេងឥន្ធនៈប្រភេទ West Texas Intermediate (WTI) មានតម្លៃ៥៤.២៨ដុល្លារអាមេរិក ក្នុងមួយបារ៉ែលចំណុះ១៥៩លីត្រដូចគ្នា ដែលធ្លាក់ចុះ២២សេន ឫធ្លាក់ចុះ០.៤% ។
សូមបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងរហូតដល់លើ៦០ដុល្លារអាមេរិកក្នុងមួយបារ៉ែល កាលពីចុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩នេះ ខណៈដែលសហរដ្ឋអាមេរិក និងប្រទេសចិនផ្ទុះសង្គ្រាមពាណិជ្ជកម្មជាមួយគ្នា និងស្របពេលដែលសហរដ្ឋអាមេរិកមានភាពតានតឹងជាមួយប្រទេសអ៊ីរ៉ង់ ៕