ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កំណើនសេដ្ឋកិច្ចប្រទេសសិង្ហបុរី អាចនឹងកើនឡើងពី០ទៅ១%ក្នុងឆ្នាំ២០១៩នេះ

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសសិង្ហបុរី បានចេញសេចក្តីប្រកាសស្តីអំពីការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំ២០១៩នេះ ដែលអាចនឹងកើនឡើងក្នុងរង្វង់ពី០ទៅ១%ប៉ុណ្ណោះ ដែលជាកំណើនទាបបំផុត ដែលនេះបើតាមការចុះផ្សាយរបស់ CNA ។

សេចក្តីប្រកាសដដែលបានបន្តថា មូលហេតុសំខាន់ដែលនាំឲ្យកំណើនសេដ្ឋកិច្ចសិង្ហបុរីធ្លាក់ចុះ គឺដោយសារជម្លោះពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ដែលនាំឲ្យការនាំចេញពីសិង្ហបុរីបានធ្លាក់ចុះរហូតដល់១៤.៦%ចាប់តាំងពីដើមឆ្នាំ២០១៩នេះ ។

សូមរំលឹកជូនថា កាលពីឆមាសទី១នៃឆ្នាំ២០១៩នេះ ផលិតផលក្នុងស្រុកសរុប GDP របស់ប្រទេសសិង្ហបុរី បានកើនឡើងត្រឹមតែ១.១% ហើយកំណើននេះបានធ្លាក់ចុះបន្ថែមទៀតនៅឆមាសទី២ និងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ៕