ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពីកូនកំព្រា​​ ​​សោម សម្បត្តិ អាច​​តស៊ូរហូត​ក្លាយជាអ្នកជំនួញ​​លេចធ្លោក្នុងសង្គម

​​​ជាកុមារតូចធ្លាប់​​​​​ឆ្លងកាត់របបប៉ុលពត​​ ពោល​កាលនោះ​​​ឪពុ​ក​​​ស្លាប់ក្នុង​​​សម័យ​ប៉ុលពតគ្រាដែល​កុមារ សោម សម្បត្តិ​ទើប​​​​​មានអាយុត្រឹម​៦ឆ្នាំជាមួយ​និងប្អូន​ចំនួន៨ នាក់​​​​​ ហើយបច្ចុប្បន្ន​នេះ លោក បានក្លាយជាអ្នក​ជំនួញ​លេចធ្លោ និងអាចចាត់ទុកថាជាបុគ្គលិកជោគជ័យ​លើវិថីជំនួញក្នុងប្រទេសកម្ពុជា។​​

​​ក្លាយជាកូន​កំព្រាឪពុកនៅឆ្នាំ​១៩៧៩ ក្នុងសម័យដ៏​យ៉ុងខ្នង់ ​​​​កុមារ សោម សម្បត្តិ ​​រស់​នៅជាមួយ​​ម្តាយ និងបងប្អូន​ប្រុសស្រី​ទាំង៨នាក់​​ ប៉ុន្តែជាពេលនៅ​​ជាយុវជន​​​​សម័យនោះឆាកជីវិត កុមារ សម្បត្តិ​ ហាក់ដូច​​​ខ្វះភាពកក់ក្តៅ ដែល​​​ខុសពី​​​កុមារៗ​​ដទៃទៀត ដែលមាន​​ទាំង​​​ឪពុកនិង​ម្តាយ​​​ថ្នាក់ថ្នម និង​​ជាបង្គោលក្នុងគ្រួសារ​​។​​​​

លោក សោម សម្បត្តិ​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ថ្នាំ​ពណ៌​ជាតិ​ Cam-Paint បានរំលឹក​​​ពីប្រវត្តិរបស់ខ្លួន​​​ថា«ជីវិតខ្ញុំពេលនោះ​ជាអ្នក​លក់​បន្លែ លក់ត្រី និងដឹកអ៊ីវ៉ាន់ផ្សេងៗ  ដើម្បីបានថវិកាចិញ្ចឹមជីវិត  ហើយ​ក្រោយ​ម្តាយខ្ញុំស្លាប់ទៅ​ជីវិត​រសាត់អណ្តែត​​ធ្វើ​ការឲ្យ​គេ និង​រហូតអាចតស៊ូ​បង្កើតក្រុមហ៊ុន​ខ្លួន​ផ្ទាល់ខ្លួន​​ដែលមានការ​​​រីកចម្រើន​ដល់សព្វថ្ងៃនេះ​​​​​ »។

លោក​បានមានប្រសាសន៍​​​ថា គោលដៅធំៗក្នុងជីវិត​ខ្ញុំ​​មានគោលដៅ៤ គឺដំបូងខ្ញុំបង្កើតក្រុមហ៊ុន​​ថ្នាំពណ៌ជាតិ​​ខាំផែនតែម្តង​​​ ដើម្បីអាចចិញ្ចឹមជីវិតរហូតដល់ពង្រីកាន់តែធំដល់សព្វថ្ងៃនេះ​ ​​ទី២ បើក​​​ស្ថាប័នហិរញ្ញវត្ថុដែលមាន ឈ្មោះ ស៊ី អាយ ស៊ី​​​ (CIC) ហើយ​​គោលដៅ​ទី៣មានគោលដៅលើអាជីវកម្ម​លើវិស័យ​​អលនទ្រព្យ​​​​ ដែលជាវិស័យ​មួយ​​មានសារសំខាន់​​ និងចុងក្រោយ​អាជីវកម្ម​ផ្នែកភោជនីយដ្ឋាន​​តែម្តង​​​»។

​​អ្នកជំនួញខាងលើ​រៀបរាប់ថា កាលណាអាជីវកម្ម​មួយ​ស្ថិត​ក្នុងគោលដៅនៃជីវិតនោះ​មិន​មែនធ្វើ​ដោយចៃ​​ដន្យ​​​នោះទេ ​​គឺមានផែនការ​​អាជីវកម្ម​ត្រឹមត្រូវ​​​​ ​ហើយ​​អ្វីគ្រប់យ៉ាងមិន​មែនអាជីវកម្ម​មួយងាយស្រួលនោះទេ ប៉ុន្តែសម្រាប់ខ្ញុំ ដឹង ពីរបៀប​ដឹកនាំ ឬគ្រប់គ្រង​ អាជីវកម្ម​មួយ​ដែលឈានដល់​ចំណុច​​ជោគជ័យ​​​​និងអាចទទួលបាន​​ក្នុងកម្រិតមួយ​។​

ក្នុង​នាម​លោក​ជា​អ្នក​ដែល​​ប្រឡូក​​ក្នុង​មុខ​ជំនួញ​យូរ​ឆ្នាំ​ ហើយ​ជា​អ្នក​ដែល​បង្ហាត់​បង្រៀន​​វិធីសាស្ត្រ​ធ្វើ​អាជីវកម្ម​ពី​ចំណុច​សំខាន់​ៗ​ទាំង​ ៣​ ថាចំណុច​ទី​១ ​«សូម​កុំ​​យក​លុយ​ជា​ឧបសគ្គ​​! ការ​ធ្វើ​អាជីវកម្ម​សំខាន់​ត្រូវ​តែ​មាន​គំនិត​ច្នៃ​ប្រ ឌិត ​។

មនុស្ស​គ្រប់គ្នា​សុទ្ធ​តែ​មាន​គំនិត​ ប៉ុន្តែ​គំនិត​នោះ​ ត្រូវ​តែ​ជា​គំនិត​ច្នៃប្រឌិត ។ គំនិត​ច្នៃប្រឌិត​គឺ​ជា​គំនិត​​ឆ្នើម ហើយ​គំនិត​ដែល​ឆ្នើម​នោះ ​គឺ​កើត​ចេញ​ពី​ការ​រើស​យក​គំនិត​ល្អ​ៗ រួម​បញ្ចូល​គ្នា​ ​បាន​ទៅ​ជា​គំនិត​ធំ​មួយ។ បន្ទាប់​មក​ ​ត្រូវ​ពុះ​​ជ្រៀក​​ ​បំបែក​គំនិត​ធំ​ទៅ​ជា​គំនិត​មួយ​ដ៏​ល្អ​ស្អាត។ ​ នេះ​ហើយ​គេ​ហៅ​ថា​ ​គំនិត​ច្នៃ​ប្រឌិត»។

សម្រាប់ចំណុច​ទី២ លោកថា​​ ​​«​នៅ​ពេល​ណា​ដែល​មាន​គំនិត​ហើយ​ ត្រូវ​ចាប់​ផ្ដើម​គិត​ថា​ ត្រូវ​រក​ប្រភព​ទុន​មក​ពីណា?​ ប្រភព​ទុន​ដែល​សំខាន់​គឺ​បាន​មក​ពី​ភាព​ស្មោះត្រង់​របស់​មនុស្ស។​ ភាព​ស្មោះត្រង់​នេះ​គឺ​ទាក់ទង​ទៅ​នឹង​ប្រវត្តិ​ទាក់ ទង ​របស់​យើង​ផ្ទាល់។ នៅ​ពេលណា​ដែល​យើង​មាន​គំនិត​ចង់​បង្កើត​អាជីវកម្ម​ហើយ​​​​​​នោះ ​នោះ​យើង​អាច​ទៅ​ទាក់ទង​សុំ​ខ្ចី​លុយ​គេ​បាន​ដោយ​មិន​ចាំ​បាច់​មាន​លុយ​ខ្លួន​ឯង​នោះ​ទេ។

 

នេះ​គឺ​ជា​ឧទាហរណ៍​ ​​ជាក់ស្ដែង​របស់​ខ្ញុំ ​នៅ​ពេល​ដែល​ខ្ញុំ​បង្កើត​ក្រុមហ៊ុន​ Cam-Paint ​ដំបូង​ គឺ​ខ្ញុំ​មាន​តែ​គំនិត​ធ្វើ​តែ​ប៉ុណ្ណោះ។ ចំពោះ​ក្មេងៗ ​ដែល​មាន​បំណង​ចង់​បង្កើត​អាជីវកម្ម​ទៅ​ថ្ងៃ​មុខ​ គឺ​ត្រូវ​តែ​រៀន​ប្រា​​​ស្រ័យ​​​​ទាក់ទង​ប្រកប​ដោយ ​ភាព​ស្មោះ​ត្រង់​ពី​ក្មេង​ទៅ​ឲ្យ​ហើយ»។