ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អឺរ៉ុបយកពន្ធ៨%លើការនាំចូលជីវឥន្ធនៈពីប្រទេសឥណ្ឌូណេស៊ី

គណៈកម្មាធិការផ្នែកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បានសម្រេចកាលពីថ្ងៃអង្គារ ទី១៣ ខែសីហានេះ ក្នុងការយកពន្ធគយ៨%លើការនាំចូលជីវឥន្ធនៈពីប្រទេសឥណ្ឌូណេស៊ី ក្រោយពីអឺរ៉ុបបានរកឃើញកំហុសឆ្គងរបស់ក្រុមហ៊ុនផលិតជីវឥន្ធនៈ ។

មន្ត្រីពាណិជ្ជកម្មអឺរ៉ុបបាននិយាយថា កំហុសឆ្គងរបស់ក្រុមហ៊ុនផលិតជីវឥន្ធនៈឥណ្ឌូណេស៊ី គឺរដ្ឋាភិបាលនៃប្រទេសនេះ បានផ្តល់ទុនយ៉ាងច្រើនដល់ក្រុមហ៊ុនឯកជនមួយនេះ ដែលរំលោភលើគោលការណ៍ប្រកួតប្រជែងដោយស្មោះត្រង់ និងសមធម៌របស់អឺរ៉ុប ។

សូមបញ្ជាក់ថា ជីវឥន្ធនៈគឺជាផលិតផលប្រេងឥន្ធនៈ ដែលត្រូវបានចម្ងាញ់ចេញពីប្រេងដូង ដែលក្រុមហ៊ុនឯកជនឥណ្ឌូណេស៊ី បានទទួលទិញពីប្រជាកសិករក្នុងតម្លៃទាបជាងទីផ្សារ និងនាំចេញទៅកាន់ទីផ្សារអឺរ៉ុបដោយមិនបាច់បង់ពន្ធ ៕