ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា ក្រុមហ៊ុនប្រព័ន្ធបណ្តាញសង្គម Facebook Inc និងTwitter Inc បានចោទប្រកាន់ប្រព័ន្ធបណ្តាញសង្គមដែលគាំទ្រដោយរដ្ឋាភិបាលចិន ពីបទប្រើប្រាស់គណនីក្លែងក្លាយតាមប្រព័ន្ធ Facebook និងTwitter ដើម្បីធ្វើឲ្យក្បួនបាតុកម្មនៅទីក្រុងហុងកុងចុះខ្សោយ ។
នៅពេលបច្ចុប្បន្ននេះ ទាំងក្រុមហ៊ុនប្រព័ន្ធបណ្តាញសង្គម Facebook Inc និងទាំងTwitter Inc បានបិទប្រតិបត្តិការបណ្តាញសង្គមរបស់ខ្លួនទាំងស្រុងនៅប្រទេសចិន ដោយទុកប្រតិបត្តិការតែនៅទីក្រុងហុងកុងប៉ុណ្ណោះ ។
Twitter បានឲ្យដឹងថា ខ្លួនបានផ្អាកគណនីចំនួន៩៣៦បន្ថែមទៀត ដែលអាចជាគណនីបង្កើតឡើងដោយក្រុមបណ្តាញសង្គមដែលគាំទ្រដោយរដ្ឋាភិបាលចិន ក្រោយពីបានផ្អាកគណនីប្រមាណជាង២០០០០០គណនីលើប្រព័ន្ធបណ្តាញសង្គមមួយនេះ ៕