ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

៧ខែឆ្នាំ២០១៩អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានជិត ៧០ ពាន់ប៊ីលានរៀលស្មើ១៧៣៧ លានដុល្លារអាមេរិក

 

ភ្នំពេញ៖ រយៈពេល ៧ខែ ឆ្នាំ២០១៩ នេះអគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ សរុបប្រមាណជិត ៧០ពាន់ប៊ីលានរៀល ស្មើ១៧៣៧ លានដុល្លារអាមេរិក ស្មើជាង ៧៥% នៃផែនការប្រចាំឆ្នាំ ។

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ លោកគង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា ឆ្នាំ២០១៩ នេះថា ដោយមានការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ក្នុងការប្រមូលពន្ធ  ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online) មានចំនួនជាង ៨០០ប៊ីលានរៀល ត្រូវប្រមាណជាង ២១២ លានដុល្លារអាមេរិក ស្មើជាង ១១១% នៃផែនការប្រចាំខែ។

ចំណែកសម្រាប់ចំណូលពន្ធរយៈពេល ០៧ខែ ក្នុងឆ្នាំ២០១៩ នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលបានប្រមាណជិត ៧០ពាន់ប៊ីលានរៀល ត្រូវជាង ១៧៣៧ លានដុល្លារអាមេរិក ស្មើជាង ៧៥% នៃផែនការប្រចាំឆ្នាំ។ សូមបញ្ជាក់ថា៖ ពាក់ព័ន្ធនឹងការប្រមូលពន្ធនេះ អគ្គនាយកដ្ឋានពន្ធដារ រំពឹងថា សម្រាប់ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ នៅក្នុងឆ្នាំ២០១៩ នេះ នឹងអាចប្រមូលបានលើសផែនការកំណត់ដោយច្បាប់ ៕