ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាមេរិកមិនត្រូវការរុស្ស៊ីឲ្យជួយក្នុងកិច្ចចរចាជាមួយកូរ៉េខាងជើងទេ

លោក Stephen Biegun តំណាងពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកចរចាជាមួយកូរ៉េខាងជើង បាននិយាយនៅថ្ងៃពុធ ទី២១ ខែសីហានេះថា អាមេរិកមិនមានបំណងឲ្យប្រទេសរុស្ស៊ីជួយក្នុងកិច្ចចរចាជាមួយកូរ៉េខាងជើងនោះទេ ។

នៅថ្ងៃពុធនេះ លោក Stephen Biegun កំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ក្នុងកិច្ចខិតខំប្រឹងប្រែងបើកកិច្ចចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងដំណើរឈានឆ្ពោះទៅរកការរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលកូរ៉េខាងជើង ។

ក្នុងដំណើរទស្សនកិច្ចនេះ លោក Stephen Biegun នឹងជួបពិភាក្សាជាមួយមន្ត្រីកូរ៉េខាងត្បូង ស្តីពីការចាប់ផ្តើមឡើងវិញនូវកិច្ចចរចាជាមួយកូរ៉េខាងជើង ដែលកូរ៉េខាងត្បូងគឺជាភាគីសំខាន់មួយ ក្នុងកិច្ចចរចានេះ ៕