ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករអំពីអាកាសធាតុថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែសីហានេះ បណ្តាខេត្តតំបន់មាត់សមុទ្រ ដូចជាខេត្តកោះកុង ខេត្តពញរះសីហនុ នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរ ទៅច្រើន ។ លើផ្ទៃសមុទ្រមានខ្យល់បោកបក់ខ្លាំងនិងរលកសមុទ្រខ្ពស់ ។
បណ្តាខេត្តចាប់ពីតំបន់វាលទំនាបភាគកណ្តាលឡើងទៅលើ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន ។ ទន្ទឹមនោះអាចមានផ្នែកមួយចំនួនភ្លៀងធ្លាក់ខ្លាំង ។
សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម ៖