ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរម្លឹកដល់ម្ចាស់អចលនទ្រព្យ ដែលមិនទាន់បានបំពេញកាតព្វកិច្ច ប្រកាសបង់ពន្ធដីផ្ទះនៅឡើយ ។ មេត្តារួសរាន់ទៅបង់ពន្ធឲ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។
ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ទេ ម្ចាស់អចលនទ្រព្យ នឹងត្រូវរងនូវទោសទណ្ឌ តាមច្បាប់ជាធរមាន។
ការបង់ពន្ធដីផ្ទះនេះ ប្រជាពលរដ្ឋអាចបង់ពន្ធនៅតាមសាខាពន្ធដារស្រុកក្រុងខណ្ឌ និងធនាគារឯកជនជាដៃគូ នៅទូទាំងប្រទេស ដូចជា អេស៊ីលីដា កាណាឌីយ៉ា ជាដើម៕