យោងតាម លោក មាស សុផាត នៅថ្ងៃទី២៣ ខែសីហានេះបានមានប្រសាសន៍ឲ្យដឹងថា ទាក់ទងនិងវិវាទដីធ្លី ជាមួយ លោក កើត សារ៉េត ត្រូវជាឪពុកមារ និងជាអនុរដ្ឋលេខាធិការក្រសួងដែនដីនគររូបនីយកម្មនិងសំណង់បច្ចុប្បន្ននេះ ខាងភាគីម្ខាងនោះគេកំពុងតែបើកភ្លើងខៀវខ្លះៗដែរ ដើម្បីរកផ្លូវចរចារក្រៅប្រព័ន្ធតុលាការ ហើយករណីនេះទាល់តែមានការសប្បទានគ្នា ទើបអាចរកដំណោះស្រាយទៅបានដោយសារតែករណីនេះភាគីម្ចាងជាអ្នកលួចធ្វើប្លង់ដីជាន់លើដីរបស់លោក។
លោក មាស សុផាត បានមានប្រសាសន៍ថា«ចំពោះរឿងការចរចារវិញ ខាងខ្ញុំចង់ជានិច្ច ដើម្បីបញ្ចប់រឿង ព្រោះពេលនេះខ្ញុំចាស់ហើយនិងមានជំងឺទៀត។កន្លងមករឿងក្តីនេះ ប្រើពេលវេលាជាច្រើនឆ្នាំ ហើយទោះមានផស្តុតាងក៏តុលាការនៅតែកាត់ក្តីឲ្យខ្ញុំចាញ់ ដែលរហូតមកដល់ពេលនេះភាគី កើត សារ៉េត មិនបានមកចរចារផ្ទាល់ទេ ដោយបញ្ជូនមេធាវីមកជួបនិងអាជ្ញាធរហើយករណីនេះ ខ្ញុំចង់ឲ្យចរចារគ្នានិងសប្បទានឲ្យគ្នាទៅវិញទៅមក ដើម្បីបញ្ចប់រឿង បើមិនដូច្នោះទេ ដីនេះមិនអាច លោក កើត សារ៉េត មកកាន់កាប់បានឡើយ ហើយបើសិនប្រើនីតិវិធីតុលាការទៀតខ្ញុំនឹងដុតខ្លួនសម្លាប់ឲ្យមើល ព្រោះដីនេះជាកម្មសិទ្ធិរបស់ខ្ញុំ»។
យោធិនពិការរូបនេះបន្ថែមថា ខាងយើងខ្ញុំនៅតែឲ្យ លោក កើត សារ៉េត មកនិយាយឲ្យច្បាស់ ដើម្បីបញ្ចប់រឿងនិងគ្នា ព្រោះបើមិនដូច្នោះទេ ខាងខ្ញុំមិនសុខចិត្តឡើង ហើយបើនៅតែបំពានលើគ្រួសារខ្ញុំ ខ្ញុំនឹងសម្លាប់ខ្លួនលើដីនេះ ដើម្បីបង្ហាញដល់មហាជននិ ងសម្តេចតេជោ ហ៊ុន សែន ដឹងថា យុត្តិធម៌ គឺគ្មានទេសម្រាប់ខ្ញុំ ហើយបាទជាខ្ញុំសម្រេចចិត្តផ្តាច់ជីវិតខ្លួនជាលើកចុងក្រោយនេះ ព្រោះ ខ្ញុំរងភាពអយុត្តិធម៌ពេកជាច្រើនឆ្នាំនេះ ព្រោះមន្រ្តីអាងអំណាច។
ទាក់ទនិងបញ្ហានេះប្អូនស្រីសម្តេចនាយករដ្ឋមន្ត្រី ប្រាប់ យោធិនពិការ លោក មាស សុផាត កុំអស់សង្ឃឹម រឿងវិវាទដីធ្លី ជាមួយ លោក កើត សារ៉េត ដោយ លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រី សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា« លោក មាស សុផាត ជាយោធិនពិការ សូមប្អូនប្រុសកុំអាលអស់សង្ឃឹមបើតាមខ្ញុំមើលក្នុងដីកាបញ្ជូនចេញពីខុទ្ទកាល័យរបស់សម្តេចទៅក្រសួងយុត្តិធម៌នេះ» ។
លោកស្រីមានប្រសាសន៍ទៀតថា”ខ្ញុំមិនចង់និយាយទេរឿងដីធ្លីតែឃើញរឿងដីប្អូន មាស សុផាត ជាយោធិនពិការរស់នៅយូរហើយហេតុអ្វីបានជាលោក កើត សាវ៉េត គាត់ធ្វើប្លង់យកអញ្ចឹង !ឮថាគាត់ជាមន្ត្រីជាន់ខ្ពស់នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់” ។
ប្អូនស្រីសម្តេចនាយករដ្ឋមន្ត្រីបន្ដែមថា សូមឯកឧត្តម ជា សុផារ៉ា មេត្តាជួយរកយុត្តិធម៌ឲ្យរាស្រ្តផង។ ក្នុងបច្ចុប្បន្ននេះបើតាមខ្ញុំមើលឃើញរឿងដីធ្លីភាគច្រើន ទឹកទន្លេបំពានទឹកអងច្រើនណាស់ វាតិចតួចណាស់ដែលទឹកអងបំពានទឹកទន្លេនោះ។
មន្ត្រីសាលារាជធានីភ្នំពេញធ្លាប់បានអះអាងថា នឹងសម្របសម្រួលករណីវិវាទដីធ្លីរ៉ាំរ៉ៃ រវាង លោក កើត សារ៉េត អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងអតីតយោធិនពិការម្នាក់រស់នៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីបញ្ចៀសការអនុវត្តន៍ ដោយបង្ខំនូវសាលដីការបស់តុលាការ ដែលបង្កឲ្យមានអំពើហិង្សា។
ទាក់ទងករណីនេះ លោក មាស សុផាត បានស្នើសុំឲ្យមានការអន្តរាគមន៍ពី លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដែលជាចៅហ្វាយនាយរបស់លោក កើត សារ៉េត ។
លោកបានមានប្រសាសន៍ថា «ខ្ញុំបាទ សុំទទូចអង្វរដល់នឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ មេត្តាអាណិតអាសូរដល់រូបខ្ញ៉ំបាទផង។ សូមឯកឧត្តម មេត្តាជួយដោះស្រាយបញ្ចប់រឿងក្តីមួយនេះ ដើម្បីកូនចៅបានធូរស្រាលផ្លូវចិត្ត មានពេលវេលាព្យាបាលជំងឺ ឈឺរាំរៃ លើសឈាម ទឹកនោមផ្អែម រហូតដល់ថ្ងៃស្លាប់ក្រោមម្លប់សុខសន្តិភាព»។
ចំណែកតំណាងភាគី លោក កើត សារ៉េត ពេលនេះ មិនអាចសុំការពន្យល់បានទេ ប៉ុន្តែមកទល់ពេលនេះលោកហាក់ដូចជារក្សា ជំហនៅដដែល ដោយលើកហេតុផលថា ខ្លួនជាអ្នកឈ្នះក្តី។
ដោយសារការប៉ុនប៉ងអនុវត្តន៍ដោយបង្ខំនូវជាច្រើន ដងនូវសាលដីការបស់តុលាការកំពូល ផ្លូវ ចូលទៅផ្ទះយោធិនពិការ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញលែងមានទៀត ហើយសូម្បីតែទំនប់ស្រះចិញ្ចឹមត្រីនៅខាងជើងផទះក៏ត្រូវផ្តាច់អស់ដែរគឺ មិនអាចូលទៅដល់ផ្ទះឈើដ៏ចាស់រខេករខាកនេះបានឡើយ។
អ្នកជិតខាងបាននិយាយថា ក្រុមគ្រួសារលោក មាស សុផាត ជាយោធិនពិការនៅក្នុងសមរភូមិបានកាយផ្តាច់ផ្លូវមុខផ្ទះ កាលពីកន្លងមកនេះ ដើម្បីការពារដីរបស់គាត់មិនឲ្យតុលាការចូលទៅរឹបអូសយកឲ្យទៅលោក កើត សារ៉េត អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមអំណាចសាលដីការបស់លោក ឌិត មន្ទីរ ប្រធានតុលារកំពូល។
យោងតាមដីកាបញ្ជូនរបស់លេខ៦២៨ ចុះថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៩ របស់ លោក ហូ សិទ្ធី ប្រធានខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី បានរំលឹកថា ការស្នើសុំឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផ្អាកការអនុវត្តដោយបង្ខំ ធ្វើឡើងបន្ទាប់ពីលោក មាស សុផាត អាយុ៦០ឆ្នាំ អតីតទាហានពិការជើងម្ខាង និងមានមុខរបរជាកសិករចិញ្ចឹមត្រី រស់នៅភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានប្តឹងសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន ជួយស្វែងរកយុត្តិធម៌ ដែលចោទប្រកាន់លោក កើត សារ៉េត ថា បានបំពានយកដីរបស់ខ្លួនកំពុងរស់នៅតាំងពីឆ្នាំ១៩៩២ ដែលគិតមកដល់ពេលនេះ គឺមានរយៈ២៦ ឆ្នាំហើយ។
នៅក្នុងឆ្នាំ១៩៩៤ លោក មាស សុផាត បានសុំដីបឹងនេះ ពីរដ្ឋអំណាយមូលដ្ឋាន ដើម្បីដាំឈូក ហើយរហូតដល់ឆ្នាំ១៩៩៥លោកបានសុំការអនុញ្ញាតពីមន្ត្រីក្នុងមូកដ្ឋានដដែលនេះ ដើម្បីជីកធ្វើស្រះចិញ្ចឹមត្រីវិញម្តង ហើយជីកបានចំនួន ២ស្រះ ដើម្បីធ្វើឲ្យជីវភាពបានធូរធារជាងមុន។
លោក មាស សុផាត បានចោទលោក កើត សារ៉េត ថា«គាត់អាងអំណាចជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លួចធ្វើប្លង់យកដីខ្ញុំបាទ»។