ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធនាគារកណ្តាលឥណ្ឌាបញ្ចេញប្រាក់២៤ពាន់លានដុល្លារអាមេរិកក្នុងគម្រោងបង្កើនកំណើនសេដ្ឋកិច្ច

ប្រព័ន្ធផ្សព្វផ្សាយ CNA បានចុះផ្សាយថា ធនាគារកណ្តាលរបស់ប្រទេសឥណ្ឌា បានបញ្ចេញសាច់ប្រាក់ប្រមាណជាង២៤ពាន់លានដុល្លារអាមេរិក នៅថ្ងៃអង្គារ ទី២៧ ខែសីហានេះ ក្នុងគោលដៅទប់ទល់ហានិភ័យនៅលើទីផ្សារនៅពេលខាងមុខ ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌា លោកស្រី Nirmala Sitharaman បាននិយាយថា ការបញ្ចេញសាច់ប្រាក់ជាង២៤ពាន់លានដុល្លារអាមេរិកនេះ ត្រូវបានធ្វើឡើងក្នុងគម្រោងរុញច្រានកំណើនសេដ្ឋកិច្ចឲ្យកើនឡើងខ្ពស់សម្រាប់ឆ្នាំ២០១៩នេះ ទៅតាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi ។

សូមបញ្ជាក់ជូនថា គិតត្រឹមឆ្នាំ២០១៩នេះ ឥណ្ឌាជាប់ចំណាត់ថ្នាក់លេខ៣ជាមហាអំណាចសេដ្ឋកិច្ចធំជាងគេនៅតំបន់អាស៊ី ដែលប្រទេសចិនឈរក្នុងលំដាប់លេខ១ និងជប៉ុនឈរក្នុងលំដាប់លេខ២ ៕