ភ្នំពេញ៖ សម្រាប់ឆ្នាំសិក្សាថ្មី ២០១៩-២០២០ សាលាអន្តរជាតិ ចុងអ៊ីងទាំង៣សាខា បានប្រកាសត្រូវរជ្រើសរើសសិស្សានុសិស្ស ចំនួន១០០០ នាក់ ហើយចំពោះសិស្សានុសិស្សមកចុះឈ្មោះមុនគេចំនួន៧០នាក់ នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់៥០% ។
លោកសេង វណ្ណារិទ្ធ អគ្គនាយកសាលាអន្តរជាតិចុង អ៊ីង បានឲ្យដឹងថា សាលាអន្តរជាតិ ចុង អ៊ីង ទាំង៣សាខា មាន សាខាអ៊ីអន២ សាខាឈូកមាស ពោចិ៍នតុង និងសាខាក្រុងតាខ្មៅ ប្រកាសជ្រើសរើសសិស្សានុសិស្សចំនួន ១០០០នាក់ ឲ្យចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី ២០១៩-២០២០ សិស្សានុសិស្សចំនួន៧០នាក់មុនគេនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ៥០% ប្រញ៉ាប់ឡើង ព្រោះកន្លែងមានកំណត់។
លោកបានលើកឡើងថា បើចង់ឃើញបុត្រធីតារបស់លោកអ្នកក្លាយជាអ្នកមានឬអ្នកដឹកនាំដ៏ជោគជ័យលំដាប់ថ្នាក់ពិភពលោក ហើយចង់ឱ្យបុត្រធីរបស់លោកអ្នកចេះនិយាយភាសាចិន ភាសាអង់គ្លេស និង ភាសាខ្មែរ បានស្ទាត់ជំនាញក្នុងរយៈពេលយ៉ាងយូរពីរឆ្នាំដោយមិនចាំបាច់រៀនច្រើនសាលាមែននោះទេ។
លើសពីនេះលោកបានអះអាងថា លោកចង់ឃើញបុត្រធីតារបស់លោកអ្នកក្លាយជាមនុស្សដ៏រីករាយ រីកចម្រើនលឿន មានភាពឆ្លាតវៃ ក្លាហាន មានសីលធម៌ល្អ គោរពស្រលាញ់ឪពុកម្តាយ ឧស្សាហ៍ព្យាយាម ពូកែដោះស្រាយបញ្ហា និងមានទំនាក់ទំនងល្អនៅក្នុងជីវិតរបស់គេមែនដែរឬទេ សូមមកចូលរៀនអន្តរជាតិចុង អ៊ីង។
លោកអគ្គនាយកបានបន្ថែមថា អាណាព្យាបាលទីពីរដ៏កក់ក្តៅក្នុងការជួយមើលថែ បង្ហាត់បង្រៀន និងដឹកជញ្ជូនពួកគេ ពីផ្ទះទៅសាលារៀន ពីសាលារៀនទៅផ្ទះ ដោយក្តីស្រលាញ់និងដោយសុវត្ថិភាព ហើយដូច្នោះមកចុះឈ្មោះនៅសាលាអន្តរជាតិចុងអ៊ីង Zhong Ying International School ឥឡូវនេះនៅសាខាAEON2 សាខាឈូកមាសពោចិ៍នតុង និង សាខាក្រុងតាខ្មៅ។
សូមបញ្ជាក់ថា សាលាអន្តរជាតិ ចុង អ៊ីង គឺ ជាសាលាចំណេះទូទៅមាន ៣ភាសា គឺ ភាសាចិន អង់គ្លេង និងភាសារខ្មែរ ដែលមានគុណភាពឈានមុខគេនៅប្រទេសកម្ពុជានិងមានទីតាំង ស្ថិតនៅសង្កាត់ គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានសហគ្រិនវ័យនៅកម្ពុជា និងជាសមាជិករបស់ CEO Master club មាន លោក អោម សេងបូរ៉ា ជាដៃគូរវិនិយោគ រួមនិងសហគ្រិនវ័យក្មេងមួយចំនួនទៀតជាដៃគូរភាគហ៊ុន ។
សាលាអន្តរជាតិ ចុង អ៊ីង នឹងពង្រីកសក្តានុពលបន្ថែមទៀតលើវិស័យអប់រំនៅកម្ពុជា នេះជាការចូលរួមអភិវឌ្ឍន៍ធនធានមនុស្សនិងជំរុញការអភិវឌ្ឍនរីកចម្រើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា៕