ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នគរបាលអន្តោប្រវេសន៍កម្ពុជាបញ្ជូនជនជាតិចិន ១៥០នាក់​ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP )ឲ្យទៅស្រុកវិញ

ភ្នំពេញ៖​ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិភ្នំពេញនៃនាយកដ្ឋានច្រកទ្វារទី១ បានបញ្ជូនជនជាតិចិនប្រុស.ស្រីចំនួន១៥០នាក់​ ពាក់ព័ន្ធបទល្មើស ឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP ) ចេញពីប្រទេសកម្ពុជាតាមយន្តហោះពិសេសរបស់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន​ នៅថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ​២០១៩។

សូមបញ្ជាក់ថា ជនជាតិចិនទាំង១៥០នាក់ ត្រូវបាននាយកដ្ឋានប្រឆាំង ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាបចំនួន២ករណី។

ទី១-កាលពីថ្ងៃទី២០​ ខែកក្កដា​ ឆ្នាំ​២០១៩ បានឃាត់ជនជាតិចិនចំនួន ១៨នាក់ នៅខេត្តកំពងស្ពឺ បទល្មើស ឆបោកតាមប្រពន្ធ័ទូរគមនាគមន៍ VOIP​។

២-កាលពីថ្ងៃទី១៥​ ខែសីហា​ ឆ្នាំ​២០១៩ ឃាត់ជនជាតិចិនចំនួន ១៣២នាក់ នៅខេត្តព្រះសីហនុ​ បទល្មើស ឆបោកតាមប្រពន្ធ័ទូរគមនាគមន៍ VOIP ៕