លោក Ma Benxiang ប្រធានសភាពាណិជ្ជកម្មផ្នែកបច្ចេកវិទ្យានៅខេត្តគ័ងទុងបានមានប្រសាសន៍ក្នងពិធីផ្គូរផ្គងពាណិជ្ជកម្មនៅថ្ងៃទី២ខែកញ្ញានេះថា សភាពាណិជ្ជកម្មបច្ចេកវិទ្យានៅខេត្តគ័ងទុងបានបង្កើតឡើងជិត២០ឆ្នាំហើយដែលបានសហការជាមួយក្លឹបពាណិជ្ជករកម្ពុជា(ECC) ប្រមាណ៥ឆ្នាំដែលជាកិច្ចសហការដ៏ស្អិតរមួត ហើយសមាជិកនេះ មានស្ទើរតែគ្រប់ជំនាញជាពិសេសនោះ មានផ្នែកបច្ចេកវិទ្យាអ៊ីនធ័រណែតមានទំនាក់ទំនងទាំងក្នុង និងក្រៅប្រទេស។
លោកបានថ្លែងទៀតថា សមាគមលោកបានសហការ និងវិនិយោគនៅប្រទេសជាពិសេសមានការវិនិយោគនៅប្រទសឌូប៊ៃហើយដែលភាគីកម្ពុជាជាដៃគូរដ៏ល្អ ហើយការជួនគ្នាលើកនេះជារឿងល្អដែលភាគីទាំងអស់អាចចាប់ដៃគូរសហការនិងវិនិយោគជាមួយគ្នាបាន។
សម្រាប់ លោក ភារម្យ វិត្រដារ៉ា លើកឡើងថា ថ្ងៃនេះជាថ្ងៃល្អរបស់យើងខ្ញុំក្នុងនាមអ្នករកស៊ីមកពីប្រទសកម្ពុជា ហើយអរគុណដល់ការរៀបចំរបស់សមាគមគ័ងទុង ដែលបានរៀបចជំដ៏ល្អក្នុងជំនួបនេះ ហើយពួកយើងមានទំនាក់ទំនងនិងគ្នាអស់រយៈពេល ៥ឆ្នាំហើយលើផ្នែកពាណិជ្ជកម្ម។
លោកបានថ្លែងទៀតថា« កន្លងទៅភាគីអ្នកជំនួញកម្ពុជាបានសការល្អ និងភាគីជាអ្នករកស៊ីនៅខេត្តគ័ងទុងបានច្រើន ដែលលើនេះសង្ឃឹមថា នឹងបានផលប្រយោជន៍ច្រើន ហើយការនាំពាណិជ្ជករពីកម្ពុជាមកនេះគឺដើម្បីស្វែងរកឱកាសផ្សេងៗ ដែលអាចចាប់ដៃគូជាមួយគ្នាបានក្នុងរយៈពេលយូរអង្វែង។
លោកបានបន្ថែមទៀតថា សមាជិកអ្នកមកលើកនេះគឺជាក្រុមហ៊ុនត្រឹម ដែលពួកយើងចង់រកស៊ីជាមួយគ្នាមានភាពយូរអង្វែង ហើយបើមានបញ្ហាអ្វីមួយកើតឡើងនឹងជួយសម្របសម្រួលតាមសភាពការណ៏ជាក់ស្តែងដែលបងប្អូនអ្នកវិនិយោគជួបប្រទះលើផ្នែកជំនួញផងដែរ។