ភ្នំពេញ៖ N&Y Real Estate ជាក្រុមហ៊ុនវិនិយោគលើគម្រោងដីឡូតិ៍ដីលំនៅដ្ឋាន ពេលនេះមានការចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋានទូទៅ ។ ដោយមើលឃើញពីសក្តានុពលរបស់ក្រុមហ៊ុនមួយនេះធ្វើឲ្យអតិថិជនមានទំនុកចិត្តចំពោះគម្រោងដីឡូតិ៍ ។
គម្រោងដីឡូតិ៍របស់ក្រុមហ៊ុន N&Y Real Estate ស្ថិតចំងាយប្រមាណ៤០០ម៉ែត្រពីផ្សារអង្គស្នួលតាមផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ជាតំបន់កំពុងតែមានការទាក់ទាញបំផុតលើវិស័យដីធ្លី ដែលបច្ចុប្បន្ននេះក្រុមហ៊ុនបានបោះទុនវិនិយោគលើដីឡូតិ៍ជំហានទី១ ក្នុងឆ្នាំ២០១៩ មាន ផ្ទះល្វែង ផ្សារទំនើប និងរោងចក្រផងដែរ។
លោកទិត្យ សំអឿន នាយកទីផ្សារ និងផ្នែកលក់របស់ក្រុមហ៊ុន N&Y បានប្រាប់សារព័ត៌មានដេលីខ្មែរឲ្យដឹងថា បន្ទាប់ពីបានសម្ភោធបើកលក់លើគម្រោងដីឡូតិ៍រហូតមកដល់រយះ យើងសម្រេចលក់បានជាង៦០ភាគរយរួចមកហើយ លើសពីអ្វីដែលយើងរំពឹងទុក ។ ដោយសារតែកន្លែងដីឡូតិ៍យើងជាតំបន់ដីដែលមានសក្តានុពល មានរោងចក្រជាច្រើននៅជុំវិញ ។
លោកឧកញ៉ា ឯល គ្រីយ៉ា អគ្គនាយកក្រុមហ៊ុន N&Y Real Estate បានមានប្រសាសន៍ថា មុនដំបូងទីតាំងនេះមិនទាន់មានការអភិវឌ្ឍន៍ខ្លាំងនោះទេ ប៉ុន្តែចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីគម្រោងផ្លូវល្បឿនលឿននិងផ្លូវក្រវ៉ាត់ក្រុង ធ្វើឲ្យទីតាំងដីដែលក្រុមហ៊ុនវិនិយោគនេះមានសន្ទុះកើនឡើង ពីព្រោះគៀគនិងទីប្រជុំជនមានផ្សាររោងចក្រហើយនៅមិនឆ្ងាយពីផ្លូវជាតិលេខ ៤ ដែលបច្ចុប្បន្ននេះក្រុមហ៊ុនកំពុងតែវិនិយោគលើដីឡូតិ៍ក្នុងផ្ទៃដីទំហំជិត៣០ ហិកតា។
លោកឧកញ៉ាបានបញ្ជាក់ថា គោលដៅធំរបស់ក្រុមហ៊ុនមកវិនិយោគគឺចង់ឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ឲ្យមានការរីកលូតលាស់និងមានផ្សារ រោងចក្រហើយនេះជាឱកាសរបស់ប្រជាពលរដ្ឋកម្ពុជាច្រើន ដោយសារតែពីមុនដីតំបន់ទីនេះមិនមានការអភិវឌ្ឍទេ នៅពេលដែលក្រុមហ៊ុនលោកមកវិនិយោគ ប្រជាពលរដ្ឋនឹងមានជីវភាពធូធារអាចងាយស្រួលទទួលបានលំនៅឋាន ដោយបង់ត្រឹមជាង ១០០ដុល្លារប៉ុណ្ណោះក្នុង១ ខែ។
គម្រោងទី១ របស់ក្រុមហ៊ុន N & Y Real Estate ពុះដីឡូត៍ អង្គស្នួលចាប់ផ្តើមបើកដំណើរការលក់ហើយជាមួយការផ្តល់ជូននូវ Promotion ព្រមទាំងអត្ថប្រយោជន៍យ៉ាងសម្បូរបែប គ្រាន់តែលោកអ្នក មានប្រាក់ត្រឹមតែ ១៤៩ដុល្លារប៉ុណ្ណោះ នឹងក្លាយជាម្ចាស់កម្មសិទ្ធិ ដីឡូត៍ណាមួយដែល លោកអ្នកពេញចិត្ត។មានទំហំ 4.50 x 10ម៉ែត្រ 5 x 20ម៉ែត្រ និង 10 x 20ម៉ែត្រ រីឯអត្ថប្រយោជន៍ទាំងនោះ គឺគម្រោងសុទ្ធ១០០% បង់១៤៩ដុល្លាររាល់ខែ រយៈពេល៤៨ខែ ដោយគ្មានការប្រាក់។
ក្រុមហ៊ុន N & Y Real Estate ផ្តល់លក្ខណៈងាយស្រួលសម្រាប់ អតិថិជនទាំងអស់ ក្នុងការទិញដីឡូត៍ ដ៏ល្អជាទីតាំងងាយស្រួល ក្នុងការរស់នៅ ឬប្រកបរបររកស៊ីជាដើម នោះក៏ ព្រោះតែក្រុមហ៊ុនមានផ្ទៃដី ប្រមាណជិត៣០ហិតា ដែលបានពុះជាឡូត៍ សម្រាប់លក់រហូតដល់ ៤គម្រោងឯណ្ណោះ ដោយមានប្រព័ន្ធទឹកភ្លើងរដ្ឋចូលដល់ទីតាំង ដីតែម្តង ជាមួយប្រព័ន្ធលូរួចជាស្រេច មានរៀបចំ ផ្សារក្នុងគម្រោងទី២ មានផ្លូវបេតុង និងលក្ខណៈពិសេសផ្លូវ ខាងមុខដីឡូត៍គឺជាផ្លូវកៅស៊ូ៣០ម៉ែត្រ ដែលជាគម្រោងរបស់រដ្ឋផងដែរ៕