ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក លូ គឹមឈុន ចុះពិនិត្យមើល​ស្ថានភាព​ទឹកជំនន់និងរកទីទួលសុវត្ថិភាពដល់ពលរដ្ឋ​នៅ​​ស្រុកស្រីសន្ធរ​​

លោក ​​លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្រីសន្ធរ រួម លោក​ ឈួន វិន ប្រធានក្រុមជនបង្គោលយុវជនចុះជួយស្រុកស្រីសន្ធរ និង​​​លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរលោកអភិបាលរងស្រុក និងមន្ត្រីសាលាស្រុក​​​នៅថ្ងៃ ទី ១១ ខែកញ្ញា ឆ្នាំ ២០១៩ បានចុះ ពិនិត្យមើល​ស្ថានភាព​ទឹកជំនន់ ទីទួលសុវត្ថិភាព​នៅតាម បណ្តាល ឃុំងាយរង គ្រោះដោយ ទឹកជំនន់ទន្លេមេគង្គ។

លោក​​ ​​លូ គឹមឈន់ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ បាក់ច្រាំទន្លេរនិងតំបន់ងាយរងគ្រោះដោយទឹកជំនន់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ពីសត្វអសិរពិស និងត្រូវថែរក្សាសុខភាពរបស់ ខ្លួនអោយជៀស ផុតពីជំងឺ ផ្សេងៗដែលបណ្តាលមកពីការខ្វះអនាម័យជាពិសេស ត្រូវប្រយ័ត្នក្មេងតូចៗកុំឲ្យលេងទឹក។

គិតត្រឹមថ្ងៃទី១១ខែកញ្ញាឆ្នាំ​ ២០១៩ កម្ពស់ទឹក​ទន្លេមេគង្គខេត្តកំពង់ចាម​មានកម្ពស់១៥.៧៥​​ ម៉ែត្រ ដែលកម្រិតត្រូវប្រកាសអាសន្នក្នុងខេត្តកំពង់ចាម​ កម្ពស់ទឹក១៥.២០ម៉ែត្រ៕