តាមសេចក្តីបាយការណ៍ឲ្យដឹងថា កំលាំងទាហ៊ានដែលបានបង្ក្រាប់ក្រុមដឹកជ្រូកខាងលើនៅចំនុចទួលក្បាលខ្មោចឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ នៅវេលាម៉ោង១២យប់ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩ ។
ក្នុងប្រតិបត្តិការណ៍នោះ ឃាត់មនុស្ស៤នាក់រួមទាំងជ្រូក៥ក្បាលរម៉កកង់៣មួយគ្រឿងទូកស្មាច់១ម៉ាស៊ីនទូក១គ្រឿងក្រោយពេលឃាត់បានបញ្ជូនវត្ថុតាងនិងមនុស្ស ទៅផ្នែកសឹករងស្រុកអង្គរបុរីដើម្បី ប្រគល់ជូនក្រុមមន្ត្រីជំនាញចាត់ការតាមនិតិវិធី។
យោងតាមប្រជាពលរដ្ឋបានលើកឡើងថា ក្រុមទាហ៊ាសឹករងខេត្តតាកែវពិតជាមានឆន្ទៈក្នុងការបម្រើរាស្រ្ត ។ ពួកគាត់សម្ដែងការហួសចិត្តចំពោះតួនាទីភារកិច្ចរបស់សមត្ថកិច្ចច្រក់ទ្វេរភាគីបាក់ដៃមិនបានបំពេញតួនាទីបម្រើរាស្ត្រ បែរជាបណ្តោយឲ្យក្រុមឈ្មួញនាំជ្រូកវៀតណាមចូលមកចម្លងជំងឺផ្សេងៗជាពិសេសជំងឺប៉េស្ត៏ជ្រូកដែលបានកើតនៅឃុំព្រៃផ្គាំស្រុកអង្គរបុរីកាលពីពេលថ្មីៗនេះ។
ប្រជាពលរដ្ឋបានសំណូមពរ ដល់ថ្នាក់ដឹកនាំ សុំមានវិធានការចំពោះសមត្ថកិច្ចប្រចាំច្រក់ទ្វេភាគីបាក់ដៃនេះផង ព្រោះជាអ្នកបណ្ដោយឲ្យមានការនាំចូលជ្រូកពីប្រទេសវៀតណាមតាមច្រក់របស់ខ្លូនគ្រប់គ្រងដូចនេះទៀតអី៕


