លោក ស៊ីនជីរ៉ូ កូអ៊ីហ្ស៊ូមី (Shinjiro Koizumi) រដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់ប្រទេសជប៉ុនដែលទើបតែងតាំងថ្មីបាននិយាយថា លោកចង់ឲ្យប្រទេសនេះឈប់ប្រើប្រាស់ថាមពលនុយក្លេអ៊ែរស៊ីវិលនៅពេលខាងមុខ ។
លោក ស៊ីនជីរ៉ូ កូអ៊ីហ្ស៊ូមី បានបន្តថា ភ្លើងអគ្គិសនីដែលបានមកពីម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ អាចបង្ករគ្រោះថ្នាក់ដល់ប្រទេសជប៉ុនបាន ប្រសិនបើរោងចក្រនុយក្លេអ៊ែរទទួលរងការវាយប្រហារដោយគ្រោះធម្មជាតិ ឫមហន្តរាយណាមួយ នៅពេលខាងមុខ ។
សូមរំលឹកថា កាលពីឆ្នាំ២០១១កន្លងទៅ រោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា (Fukushima) នៅជប៉ុន បានទទួលរងការវាយប្រហារដោយរលកយក្សស៊ូណាមិ បណ្តាលអោយលិចធ្លាយជាតិវិទ្យុសកម្មយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែអាចដោះស្រាយបាន ៕