ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្រ្តីជំនាញផ្នែកទេសចរណ៍ថា៖ ភ្ញៀវទេសចរធ្លាក់ចុះបណ្តាមកពីកក្តាអាកាសធាតុ

 

ភ្នំពេញ៖ មន្រ្តីអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បាននិយាយថា ភ្ញៀវទេសចរណ៍ដែលមានការធ្លាក់ចុះ គឺបណ្តាលមកពីបញ្ហាអាកាសធាតុ (រដូវភ្លៀង) នេះជាបញ្ហាចម្បងក្នុងបង្អាក់ចំនួនទេសចរណ៍ មកទស្សនាកម្ពុជា ។

លោក ច្រឡឹង សុមេធា អគ្គនាយករង នៃអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បានប្រាប់ក្រុមសារព័ត៌មាន កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នេះថា ជាទូទៅរដូវនេះ គឺជារដូវវិសម្សកាលនៃប្រជាពលរដ្ឋនៅប្រទេសអឺរ៉ុប ហើយភ្ញៀវទេសចរណ៍អឺរ៉ុប តែងតែដើរកម្សាន្តជាមកតំបន់អាស៊ី ។បច្ចុប្បន្នដោយកត្តាអាកាសធាតុមានការប្រែប្រួលជាច្រើន មិនមែនតែនៅក្នុងប្រទេសកម្ពុជាយើងនោះឡើយ ពោលគឺនៅក្នុងអាស៊ីទាំងមូល មានអាកាសធាតុក្តៅសើម នេះគឺជាកត្តាចម្បងដែលនាំឲ្យមានភ្ញៀវទេស មានផលវិបាកក្នុងការដកដង្ហើម និងក៏ជាហេតុធ្វើឲ្យភ្ញៀវទេសចរណ៍មានការថមថយធ្លាក់ចុះ ។

លោក ច្រឡឹង សុមេធា បានបន្តថា ក្រសួងទេសចរណ៍កំពុង ខិតខំប្រឹងប្រែងកែលម្អលើគុណភាពសេវាកម្មការសម្របសម្រួលជាមួយស្ថាប័នសាធារណៈនៅតាមព្រំដែន ដើម្បីជំរុញដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ ក្នុងគោលដៅកសាងគុណភាពសេវាកម្មឲ្យកាន់តែប្រសើរ។

តាមរយៈការបណ្តុះបណ្តាលធនធានមនុស្សជាដើម្បីជំរុញបង្កើតផលិតផលថ្មីៗជាច្រើនបន្តទៀត ដើម្បីស្តារស្ថានភាពនេះឡើងវិញ ក្នុងការបង្កើតទំនុកចិត្ត និងបង្កើនភាពទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមជាក់ស្តែងការរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៌ វិស័យម្ហូបអាហារនៅពេលខាងមុខនេះ ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់ វិស័យម្ហូបអាហារប្រកបដោយអនាម័យ និងគុណភាពល្អ និងជាផ្នែកមួយក្នុងទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសភ្ញៀវទេសចរណ៍យុវវ័យ ឲ្យបានកាន់តែច្រើនផងដែរ ។

សូមបញ្ជាក់ថា គិតត្រឹមខែមិថុនា ឆ្នាំ២០១៩ នេះ ភ្ញៀវទេសចរដែលមកទស្សនានៅកម្ពុជា មានប្រមាណ ៣,៣ លាននាក់ ក្នុងអត្រាកំណើនប្រចាំឆ្នាំប្រមាណ ១១,២% ក្នុងនោះបើគិតក្នុងខែមិថុនា ឆ្នាំ២០១៩ ទេសចរតាមប្រភេទ មានចំនួនជាង ៤៥ម៉ឺននាក់។អ្នកទេសចរជាង ៣០ម៉ឺននាក់ និងអ្នកជំនួញជាង ១០ម៉ឺននាក់ និងទេសចរផ្សេងៗជាង ១ម៉ឺននាក់ ៕