ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាវុធថ្មីរបស់រុស្ស៊ីមានល្បឿនលឿនជាងសម្លេង២៧ដង និងខែលការពារមីស៊ីលមិនអាចចាប់បាន

ក្នុងរយៈពេលប៉ុន្មានថ្ងៃក្នុងសប្តាហ៍នេះ អ្នកជំនាញខាងបច្ចេកវិទ្យាយោធារបស់ប្រទេសរុស្ស៊ី បានបង្ហាញអាវុធប្រភេទថ្មីរបស់ខ្លួន ដែលមានល្បឿនលឿនជាងសម្លេងរហូតដល់២៧ដង និងជាអាវុធដែលប្រព័ន្ធខែលការពារមីស៊ីលអាមេរិក មិនអាចចាប់បាន ។

ការអួតក្អេងក្អាងពីអាវុធថ្មីរបស់រុស្ស៊ី គឺត្រូវបានធ្វើឡើងក្រោយពីក្រុមជំនាញ បានបាញ់សាកល្បងជាច្រើនលើកនូវអាវុធថ្មីនេះរហូតទទួលបានជោគជ័យ ។

សូមបញ្ជាក់ថា អាវុធថ្មីរបស់រុស្ស៊ីនេះ អាចហោះហើរក្នុងល្បឿន៣ម៉ឺនគីឡូម៉ែត្រក្នុងមួយម៉ោង និងអាចហោះហើរប៉ប្រះផែនដី ដែលខែលការពារមីស៊ីលមិនអាចចាប់បាន ៕