ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៣៧នាក់ក្នុងហាងម៉ាស្សា អ័រគីដេ ដែលមានបង្កប់សេវាផ្លូវភេទ

ភ្នំពេញ៖ កម្លាំងនគរបាល ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការបញ្ជាពីលោកស្រីស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ បានចុះបង្ក្រាប ទីតាំង ហាង អ័រគីដេ ម៉ាស្សា និងស្ប៉ា ដែលល្បីថាបង្កប់សេវផ្លូវភេទក្នុងខណ្ឌសែនសុខ។

ប្រតិបត្តិការ ចុះបង្ក្រាបនេះ បានធ្វើឡើងចំណុចហាង អ័រគីដេ ម៉ាស្សា និងស្ប៉ា នៅតាមបណ្តោយផ្លូវ ១៩៨៦ ផ្ទះលេខC១៤ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ប្រុស ស្រីចំនួន ៣៧នាក់ រួមមានអ្នកគ្រប់គ្រង ចំនួន ០៣នាក់, បុគ្គលិកចំនួន ០៤នាក់, សន្តិសុខ ចំនួន ០១នាក់, នារីម៉ាស្សា ចំនួន ២៣នាក់ (អនីតិជន ចំនួន ០២នាក់) និងភ្ញៀវ ០៦នាក់។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និងចាត់ការតាមនីតិវីធី៕