ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ឧកញ៉ា ឡូវ ហ៊ឺង ឧបត្ថម្ភថវិកាមួយចំនួនដល់ពលរដ្ឋនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាមក្នុងឱកាសបុណ្យកាន់បិណ្ឌ

លោក ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំយកអំណោយរបស់ លោកឧត្តមសេននីយ៍ឯក ហ៊ុន ម៉ាណែតកាលពីថ្ងៃអាទិត្យ ទី១៥ កញ្ញាឆ្នាំ២០១៩ ក្នុងគោល បំណង ដើម្បីពង្រីកចលនាស្និទ្ធស្នាលជា មួយប្រជាពលរដ្ឋដោយមិនប្រកាន់ជំនឿសាសនា ពណ៌សម្បុរនិន្នាការនយោបាយអ្វីទាំងអស់។

ថវិការនេះ សម្រាប់សាងសង់បង្គោលភ្លើងសម្រាប់វត្តបឹងទីង និងឧបត្ថម្ភថវិកាមួយចំនួនទៀត សម្រាប់រៀបចំបាយ សម្លទៅវត្តក្នុងឱកាសបុណ្យកាន់បិណ្ឌនៅក្នុងបរិវេណវត្តបឹងទីងស្ថិតក្នុងភូមិបឹង ទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

លោកឧកញ៉ាឡូវ ហ៊ឹង បានមានប្រសាសន៍ថា ក្នុងនាមអ្នកបម្រើប្រជាពលរដ្ឋសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់នៅតាមមូលដ្ឋាន។

លើសពីនេះចំពោះបងប្អូនក្រីក្រជួបការលំបាកទុរគតជនជនពិការ អ្នកផ្ទុកមេរោគអេដស៍និងជម្ងឺអេដស៍ជាដើម ហើយសម្តេចទាំងទ្វេរបានផ្តាំផ្ញើ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យគិតគូរពីសខទុក្ខនិងការលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា។

លោកឧកញ៉ា ឡូវ ហ៊ឹង ក៏បានណែនាំឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន សូមចូលរួមអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋការអនុវត្តន៍ច្បាប់ចរាចរណ៍ឈានឆ្ពោះទៅកាត់បន្ថយគ្រោះថ្នាក់ចរា ចរណ៍ គឺផ្តើមចេញពីការកាត់បន្ថយការបរិភោគគ្រឿងស្រវឹង។

លើសពីនេះលោកបានសំណូមពរដល់ប្រជាពលរដ្ឋចូលរួម សហ ការជាមួយសមត្ថកិច្ច លុបបំបាត់គ្រឿងស្រវឹង គ្រឿងញៀន ដែលជាភាពអសកម្មនៅក្នុងភូមិឃុំក៏ដូចជានៅក្នុងសង្គមជាពិសេសជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងស្រទាប់យុវវ័យ កូនក្មួយៗទាំងអស់គ្នា។

សម្រាប់សម្រាប់ អំ លោោក ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មានថ្នាំពេទ្យ១៥០០កញ្ចប់ឧបត្ថម្ភថវិកា១០០០ដុល្លារ សម្រាប់សាង សង់បង្គោលភ្លើងក្នុងវត្តឧបត្ថម្ភថវិកាអ្នកមានជំងឺ ០៩នាក់ឧបត្ថម្ភថវិកាអ្នកជួបគ្រោះថ្នាក់ចរាចរណ៍០៦នាក់។

ចំណែក លោកឧកញ៉ាជា លាងហុង ឧបត្ថម្ភគ្រួសារស្រ្តីកូនខ្ចី០២គ្រួសារ លោក អ៊ែល សារ៉ុម និងលោកឈួន វិឆ័យបានចូលរួមឧបត្ថម្ភថវិកាមួយចំនួនដល់ប្រជាពលរដ្ឋចូលរួម ប្រមាណ ៥០០នាក់ក្នុងម្នាក់ទទួលបានថវិកាមួយចំនួនផងដែរ ៕