ប្រព័ន្ធផ្សព្វផ្សាយ Bangkok Post បានចុះផ្សាយថា ក្រុមគ្រូពេទ្យរបស់ប្រទេសថៃ កំពុងព្យាយាមជួយសង្គ្រោះសត្វខ្លារាប់សិបក្បាល ដែលឈឺនិងងាប់ជាបន្តបន្ទាប់ ក្រោយពីក្រុងអាជ្ញាធរបានផ្លាស់ប្តូរទីលំនៅរបស់ពួកវា ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៦កន្លងទៅ ក្រុមអាជ្ញាធរថៃ បានសម្រេចផ្លាស់ប្តូរទីតាំងសត្វខ្លាប្រមាណជិត១៥០ក្បាល ចេញពីប្រាសាទពុទ្ធសាសនាមួយកន្លែងនៅភាគខាងលិចនៃទីក្រុងបាងកក ដោយសារសម្ពាធសកលដែលកើតឡើងពីភ្លើងឆេះព្រៃ ។
ក្រុមគ្រូពេទ្យបាននិយាយថា ជាងពាក់កណ្តាលនៃសត្វខ្លាជិត១៥០ក្បាល បានងាប់ជាបន្តបន្ទាប់ ដោយប្រព័ន្ធស៊ាំនៃសត្វខ្លាទាំងនោះបានធ្លាក់ចុះខ្សោយ ខណៈដែលទៅរស់នៅក្នុងទីកន្លែងដែលមិនមែនជាកន្លែងកំណើតរបស់ពួកវា ៕