(កំពង់ឆ្នាំង)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានអំពាវនាវដល់កងទ័ពជើងគោករួមកម្លាំងសាមគ្គី ការពារសន្តិភាពតស៊ូប្រឆាំងអំពើក្បត់ជាតិ ក្រោមរូបភាពបដិវត្តន៍ពណ៌ និងបន្តថែរក្សារាល់សមិទ្ធផលនានា ដែលប្រសូត្រចេញពីនយោ បាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលដើម្បីនាំមកនូវវឌ្ឍនភាព និងវិបុលភាពកាន់តែច្រើនថែមទៀតសម្រាប់ប្រជាជន និងប្រទេ សកម្ពុជា។
ការអំពាវនាវរបស់ លោក រដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងពិធីចុះសំណេះសំណាលនិងសាកសួរសុខទុក្ខ នាយទាហាននាយទា ហានរង និងពលទាហានដែលកំពុងបម្រើការនៅទីបញ្ជាការដ្ឋានកាំភ្លើងធំ ស្ថិតនៅក្នុងឃុំតាំងក្រសាំងស្រុកទឹកផុសខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញាឆ្នាំ២០១៩ដើម្បីអបអរសាទរពិធីបុណ្យភ្ជំបិណ្ឌធំ ដែលនឹងចូលមកដល់នៅចុងខែនេះ។
លោក ប៉ាន សូរស័ក្តិ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែននិងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជូនចំពោះនាយទាហាន និងពលទាហានទាំងអស់ និងបានរម្លឹកអំពីសាវតានៃការចង សម្ព័ន្ធមេត្រីភាព រវាងក្រសួងពាណិជ្ជកម្មនិងបញ្ជាការដ្ឋានកាំភ្លើងធំនៃកងទ័ពជើងគោក ក្នុងគោលបំណងលើកទឹកចិត្តនិងទ្រទ្រង់ជីវភាពរស់នៅរបស់កងព័ទនៅសមរភូមិជួរមុខ ដើម្បីការពារជាតិ និងថែរក្សាទឹកដីឱ្យបានគង់វង្ស។
លោករដ្ឋមន្ត្រីក៏បានធ្វើការពន្យល់ពីគុណតម្លៃកដូច សារៈសំខាន់នៃសន្តិភាពសម្រាប់ការកសាង និងអភិវឌ្ឍបរទេសលើគ្រប់វិស័យ ព្រមទាំងឧបាយកលទុច្ចរិតនិងសកម្មភាពក្បត់ជាតិម្តងហើយម្តងទៀត របស់ទណ្ឌិត សម រង្ស៉ីនិងបក្សពួក ដែលតែងតែប៉ុនប៉ងធ្វើវិទ្ធង្សនាដល់ការអភិវឌ្ឍសង្គមកម្ពុជា។
តាមរយៈការមួលបង្កាច់លាបពណ៌បង្កចលាចល និងអស្ថិរភាពឥតឈប់ឈររហូតធ្វើឱ្យមានប្រតិកមមពីគ្រប់មជ្ឈដ្ឋានស្នើដល់តុលាការ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចាត់វិធានការផ្លូវច្បាប់ឱ្យបានធ្ងន់ធ្ងរលើទណ្ឌិតរូបនេះ។
លោក សូរស័ក្តិ បានគូសបញ្ជាក់ថា«ប្រជាជនយើងមានសិទ្ធិសេរីភាពក្នុងការគោរពប្រតិបត្តិសាសនា និងចូលរួមពិធីបុណ្យផ្សេងៗ ដោយទឹកចិត្តជ្រះថ្លា និងសោមនស្សរីករាយដោយសារតែប្រទេ សជាតិយើង មានសុខសន្តិភាពនិងការអភិវឌ្ឍគ្រប់ទីកន្លែង ដែលជាសមិទ្ធផលនៃការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា» ។