លោក ជុំ កុសល ទីប្រឹក្សាសម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងនៅថ្ងៃទី២១ ខែកញ្ញានេះថា រោគសញ្ញាបានបង្ហាញច្បាស់ហើយមិនពិបាកដាក់ថ្នាំកំចាត់ទេនេះគឺ ជាមេរោគចាស់ដែលធ្លាប់បានកើតពីទសវត្ស៧០ម្តងមក ហើយវាគឺជាមេ រោគ«ក្បត់ជាតិក្បត់រាជបល្ល័ង្គធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់» ។
កាលរដ្ឋប្រហារថ្ងៃ១៨ មីនាឆ្នាំ១៩៧០ គឺជារដ្ឋប្រហារដែលកើតចេញពីក្រុមមន្ត្រីក្បត់នៅក្នុងជួររាជរដ្ឋាភិបាល ក្នុងពេលសម្តេចព្រះនរោត្តមសីហនុ ព្រះអង្គយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅអឺរ៉ុប ដែលជាការផ្តល់ឱកាសឲ្យក្រុមក្បត់ងាយស្រួលក្នុងការធ្វើរដ្ឋប្រហារ ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ។។
ប៉ុន្តែងាកមកមើលផែនការរដ្ឋប្រហាររបស់មេឧទ្ទាមសម រង្សុីពេលនេះវិញ គឺខុសគ្នាត្រង់ថា មេរដ្ឋប្រហារ គឺជាទណ្ឌិតរតគេចគុកទៅក្រៅប្រទសមានដីកាចាប់ខ្លួនពីអាជ្ញាធរ រាជរដ្ឋាភិបាលគ្រប់ពេលរី ឯអ្នកដែលគេកំពុងរៀបចំធ្វើរដ្ឋប្រហារផ្តួលរលំ គឺកំពុងតែស្ថិតក្នុងអំណាចស្របច្បាប់ពេញលេញ មានកងទ័ពពេញដៃ និងមានប្រជាពលរដ្ឋគាំទ្រពេញប្រទេស។
ហេតុដូច្នេះ ប្រសិនបើជនក្បត់ជាតិសម រង្សុីវិលក្បាលចូលប្រទេសនៅថ្ងៃទី ៩ខែវិច្ឆិកាឆ្នាំ២០១៩ខាងមុខមែននោះមិនខុសពីដើរចូលរណ្តៅដោយខ្លួនឯងនោះទេ ពីព្រោះ រាជរដ្ឋាភិបាលត្រូវតែអនុវត្តកាតព្វកិច្ចរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ ញដែលជាច្បាប់កំពូលក្នុងការទប់ស្កាត់អំពើរដ្ឋប្រហារជាដាច់ខាត ដើម្បីការពារសន្តិសុខជាតិ ការពាររាជបល្ល័ង្គ និងការពាររាជរដ្ឋាភិបាលជាឆន្ទ:របស់ប្រជាពលរដ្ ឋដែលបានបោះឆ្នោតជូនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
ផែនការរដ្ឋប្រហាររបស់មេឧទ្ទាមសម រង្សុីគឺគេបានយកកត្តាខាងក្នុងគឺជា« កត្តាកំណត់ » ឯកត្តាខាងក្រៅគ្រាន់តែ « កត្តាគួបផ្សំ »តែប៉ុណ្ណោះការយកកត្តាខាងក្នុងជាកត្តាកំណត់នេះ មេឧទ្ទាម សម រង្សុី សំអាងលើកម្លាំងប្រជាពលរដ្ឋធ្វើជាឧបករណ៍បំផុសស្ថានការណ៍របស់គេ ដើម្បីអោយធ្លាក់ចូលទៅក្នុងផែនការបដិវត្តរបស់គេ។
នេះគឺមានន័យថា គេយកឈាមប្រជាពលរដ្ឋធ្វើជាកម្រាលព្រំក្រហមរបស់ខ្លួន ដើម្បីបោះជំហានទៅប្លន់អំណាចតែម្តង ៕