រដ្ឋមន្ត្រីក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក លោក Steve Mnuchin បានប្រកាសកាលពីថ្ងៃសុក្រ ទី២០ ខែកញ្ញានេះថា អាមេរិកបានសម្រេចដាក់ទណ្ឌកម្មលើធនាគារកណ្តាល និងមូលនិធិអភិវឌ្ឍន៍របស់ប្រទេសអ៊ីរ៉ង់ ដែលជាទណ្ឌកម្មសេដ្ឋកិច្ចថ្មីលើសាធារណរដ្ឋអ៊ីស្លាមមួយនេះ ។
លោក Steve Mnuchin បានបន្ថែមថា ទណ្ឌកម្មលើធនាគារកណ្តាល និងមូលនិធិអភិវឌ្ឍន៍អ៊ីរ៉ង់នេះ ត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹងអ៊ីរ៉ង់ ដែលបានបើកការវាយប្រហារវិច្ឆេទកម្មលើស្ថានីយ៍បូមប្រេងចំនួនពីរកន្លែងរបស់ប្រទេសអារ៉ាប៊ី សាអូឌីត ។
សូមបញ្ជាក់ជូនថា អាមេរិកបានចោទប្រកាន់ និងដាក់ទណ្ឌកម្មបន្ថែមលើអ៊ីរ៉ង់ ដោយចោទប្រកាន់ប្រទេសនេះ ពីបទវាយប្រហារលើស្ថានីយ៍បូមប្រេងអារ៉ាប៊ី សាអូឌីត ប៉ុន្តែអ៊ីរ៉ង់បានច្រានចោលនូវការចោទប្រាកន់នេះ ៕