ប្រព័ន្ធផ្សព្វផ្សាយ Reutersបានចុះផ្សាយថា នាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន លោក ស៊ីហ្សូ អាបេបានថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃ អង្គារទី២៤ខែកញ្ញានេះ ដោយបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាសន្តិសុខនៅតំបន់មជ្ឈិមបូព៌ា ។
លោក អាបេ ក៏បានជំរុញផលដែរដល់មេដឹកនាំរបស់ប្រទេសអ៊ីរ៉ង់ អោយសម្រេចចិត្ តប្រកបដោយប្រាជ្ញាលើបញ្ហាសន្តសុខនៅក្នុងតំបន់នេះដោយចៀសបង្កអរិភាពណាមួយដែលនាំអោយប៉ះពាល់ដល់ប្រទេសនេះនៅពេលខាងមុខ ។
សូមបញ្ជាក់ជូនថា លោក អាបេក៏បានជួបប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ង់ លោក ហាសាន រ៉ូហានី ផងដែរខណៈដែលមេដឹកនាំទាំងពីរបានធ្វើដំណើរទៅចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិដូចគ្នា ៕