សេដ្ឋកិច្ចរបស់កម្ពុជា នឹងនៅតែបន្តសម្រេចបានកំណើនរឹងមាំក្នុងឆ្នាំនេះបើទោះបីជាផលិតកម្មកសិកម្មមានការកើនឡើងយឺត ជាងការរំពឹងទុកក៏ដោយ។
ការធ្វើបច្ចុប្បន្នភារបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន អំពីសេដ្ឋកិច្ចដែលមានឈ្មោះថាទស្សនៈវិស័យអភវឌ្ឍន៍អាស៊(ADO) ឆ្នាំ២០ ១៩ ADB រក្សាការព្យាករណ៍របស់ខ្លួនអំពីកំណើនផលិតផលក្នុងស្រុកសរុប(ផ.ស.ស)ពិតសម្រាប់ប្រទេសកម្ពុជាក្នុងកម្រិត ៧.០ % សម្រាប់ឆ្នាំនេះនិ៦.៨%សម្រាប់ឆ្នាំ២០២០។
លោកស្រី Sunniya Durrani-Jamal នាយិកា ADB ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា«សេដ្ឋកិច្ចរបស់កម្ពុជាបន្តរីកចម្រើនក្នុងល្បឿនមួយដ៏ខ្លាំងក្លា ដោយសារវិស័យសេដ្ឋកិច្ចនាំមុខដូចជា កាត់ដេរ ទេសចរណ៍ពាណិជ្ជកម្មនិងសំណង់នៅតែបន្តមានភាពរឹងមាំ»។
លោកស្រីលើកឡើងថា«ជាមួយ នឹងភាពមិនប្រាកដប្រជានៃបរិ យា កាសពាណិជ្ជកម្ម សកលមានការកើនឡើងព្រមទាំងផលប៉ះពាល់របស់វាមកលើវិស័យសេវាកម្មដូចជាទេសចរណ៍កម្ពុជា ត្រូវការយុទ្ធសាស្ត្រពិពិធកម្មមួយជាបនទាន់ដែលផ្តោលើអ្វី ដែលមានភាពសមស្រប សម្រាប់ខ្លួនឯងព្រមទាំងផ្តោតលើផលិតផលនិងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន»។
ធនាគារពិភពលោកលើកអនុសាសន៍ថា ការធ្វើបែបនេះតម្រូវឲ្យកាត់បន្ថយហានិភ័យ ដែលកើតឡើងពីការផ្តល់ឥណទានដល់វិស័យអចលនទ្រព្យ ដែលកំពុងតែមានកំដៅកើនឡើងការអភិវឌ្ឍកម្លាំងពលកម្ម ប្រកបដោយជំនាញ និងមានផលិតភាពខ្ពស់ជាងមុនដើម្បីរក្សាតុល្យភាពនឹងប្រាក់ឈ្នួល ដែលកំពុងកើនឡើងនិងទាក់ទាញការវិនិយោគមលធនប្រកបដោយរកប ដោយគុណភាពខ្ពស់ ដែលទាំងអស់នេះត្រូវការឲ្យមានផងដែនផងដែរនូវអភិបាលកិច្ចល្អ និងស្ថាប័នដែលរឹងមាំ។
សេចក្ដីប្រកាសព័ត៌មានADBបានបញ្ជាក់ថា របាយការណ៍នេះបានកត់សម្គាល់អំពីហានិភ័យ ចំពោះផលិតកម្មដែលអាចរងផលប៉ះពាល់ពីការប្រែប្រលអាកាសធាតុ។
គ្រោះរាំងស្ងួតដែលបានកើតឡើងនៅអំឡុងពាក់កណ្តាលឆ្នាំដំបូង បានធ្វើឲ្យផលិតកម្មកសិផលនិងជលផលមានការធ្លាក់ចុះ ដោយ បានកាត់បន្ថយកំណើនសេដ្ឋកិច្ចនៅ ក្នុងវិស័យកសិកម្មមកត្រឹមប្រមាណ១.១ភាគរយ សម្រាប់ឆ្នាំនេះ។
កំណើនវិស័យឧស្សាហកម្មមានភាពរឹងមាំដោយសារកំណើនដ៏ឆាប់រហ័សនៃផលិតកម្មកាត់ដេរសម្លៀកបំពាក់ស្បែកជើងជាពិសេ សទំនិញសម្រាប់ការធ្វើដំណើរ ដែលបាននាំឲ្យមានការតម្លើងការព្យាករណ៍របស់ ADB ពី១០.១%កាលពីខែមេសាកន្លងទៅ១០.៦ភាគរយ សម្រាប់វិស័យនេះ។
កំណើននៃការនាំចូលលឿនជាងការរំពឹងទុកបើទោះបីការនាំចេញទំនិញ និងការមកដល់នៃភ្ញៀវទេសចរ មានការកើនឡើងយ៉ាងរឹងមាំក៏ដោយ។ដូច្នេះឱនភាពគណនីចរន្នត(ដោយមិនរាប់បញ្ចូលជំ នួយឥតសំណង) ត្រូវបានរំពឹងថា នឹងកើនឡើងនៅក្នុងរយៈពេលនៃការព្យាករណ៍នេះ។
ឱនភាពនេះទទួលបានហិរញ្ញប្បទានពីលំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស ដែលនឹងបន្តគរពូនទុនបម្រុងដុលអន្តរជាតិឲ្យឡើងដល់ប្រមាណ ១២.៣ ពាន់លានដុល្លារត្រឹមដំណាច់ឆ្នាំនេះ ដែលអាចរ៉ាប់រងចំណាយសម្រាប់ការនាំចូលបានរយៈពេល៦ខែ។
ដោយសារប្រេងឥន្ធនៈមានតម្លៃទាបជាងទាបជាងមុន និងតម្លៃស្បៀងអាហារមានការកើនឡើងតិចតួច អតិផរណាមានកម្រិតទាបត្រឹម១.៤%នៅចុងខែមិថុនាបើធៀប នឹងគ្រាដូចគ្នាឆ្នាំ ២០១៨និងរំពឹងថាមានកម្រិត២.២% ជាមធ្យមសម្រាប់ឆ្នាំ២០ ១៩។
ធនាគារអភិវឌ្ឍន៍អាស៊ីប្ដេជ្ញានាំមកនូវវិបុលភាព បរិយាប័ន្នភាព ធន់និងនិរន្តរភាពសម្រាប់តំបន់អាស៊ីននិងប៉ាសហ្វិក ហើយស្របពេលជាមួយគ្នានេះក៏ នឹងបន្តរក្សាចីរភាពនៃកិច្ចខិតខំរបស់ខ្លួន ក្នុងការលុបបំបាត់ភាពទីទ័លក្រផងដែរ។
ក្នុងឆ្នាំ២០១៨ធនាគារអភិវឌ្ឍន៍អាស៊ីបានសន្យាផ្តល់ ឥណទានសម្បបទាននិងហិរញ្ញប្បទានឥតសំណងថ្មី ដែលមានចំនួនទឹកប្រាក់ ២១.៦ពាន់លានដុល្លារ។
បង្កើតឡើងក្នុងឆ្នាំ១៩៦៦ ធនាគារអភិវឌ្ឍន៍អាស៊ីគឺជាកម្មសិទ្ធិរបស់ប្រទេសជាសមាជិកចំនួន ៦៨ ក្នុងនោះ មាន៤៩ប្រទេសនៅក្នុងតំបន់នេះ៕