ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា ក្នុងរយៈពេលជាងកន្លះទសវត្សរ៍កន្លងមកនេះ មេដឹកនាំរដ្ឋាភិបាលរបស់ប្រទេសចិនបានបង្កើនកំណើននៃការចំណាយប្រចាំឆ្នាំលើវិស័យការពារជាតិកាន់តែខ្ពស់រហូតដល់ទឹកប្រាក់ប្រមាណ៦៥០ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ២០១៨កន្លងទៅ ។
ជាឧទាហរណ៍ កាលពីពីថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ២០១៩នេះ ប្រមុខដឹកនាំនិងប្រជាពលរដ្ឋចិនបានប្រារព្ធទិវាទី៧០ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនកាលពីឆ្នាំ១៩៤៩ កន្លងទៅដោយមានការបង្ហាញគ្រឿងសព្វាវុធទំនើបៗជាច្រើន។
ក្នុងក្បួនព្យូហយាត្រានៃទិវាខួប៧០ ឆ្នាំនេះកងកម្លាំងយោធាចិនបានបង្ហា ញយន្តហោះចម្បាំង យានដ្រូន ឧទ្ធម្ភាគចក្រពិឃាតរួមទាំងគ្រាប់មីស៊ីលទំនើបចុងក្រោយជាច្រើនដើមផ្សេងទៀត ដែលត្រូវបានបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាថ្មីបំផុត។
ក្នុងក្បួនព្យូហយាត្រានេះ គេកត់សម្គាល់ឃើញយោធាចិនបានដាក់បង្ហាញមីស៊ីលរយៈចម្ងាយឆ្ងាយឈ្មោះតុងហ្វឹង៤១ (Dongf eng-41)ដែលអាចហោះហើរបានជាង១ម៉ឺន៥ ពាន់គីឡូម៉ែត្រ ស្មើនឹង៩៤០០ម៉ាយ ៕