មេដឹកនាំរបស់សហរដ្ឋអាមេរិកបានបង្ហាញនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងកាលពីថ្ងៃចន្ទទី៣០ខែកញ្ញាកន្លងមកនេះពាក់ពន្ធ នឹងជម្លោះ រាលដាល់កាន់តែខ្លាំង រវាងប្រទេសសម្ព័ន្ធមិត្តទាំងពីររបស់ខ្លួននៅអាស៊ី គឺកូរ៉េខាងត្បូងនិងជប៉ុនពាក់ព័ន្ធនឹងពាណិជ្ជកម្មផង កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខផងនិងជម្លោះដណ្តើមកម្មសិទ្ធកោះកោះនៅសមុទ្រផងដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Reuters ។
នៅថ្ងៃអង្គារ ទី០១ ខែតុលានេះ យន្តហោះចម្បាំងប្រភេទ F-15K របស់កូរ៉េខាងត្បូង បានហោះហើរល្បាតលើកោះជម្លោះរវាងជប៉ុន និងកូរ៉េខាងត្បូងនៅសមុទ្រជប៉ុនដែលកូរ៉េខាងត្បូងហៅថា កោះ ដុកដូ(Dokdo)ហើយជប៉ុនហៅថាកោះតាកេហ្ស៊ីម៉ា (Takesh ima) ដែលធ្វើអោយជប៉ុនក្តៅក្រហាយកាន់តែខ្លាំង ។
សូមបញ្ជាក់ជូនថា កូរ៉េខាងត្បូងនិងជប៉ុនបានឈ្លោះដណ្តើមកម្មសិទ្ធលើ កោះដុកដូឫកោះតាកេហ្ស៊ីម៉ារាប់សិបទសវត្សរ៍កន្លងមកហើយដែលកោះនេះមានចម្ងាយ២១០ គីឡូម៉ែត្រពីកូរ៉េខាងត្បូង និងមានចម្ងាយ២៥០គីឡូម៉ែត្រពីប្រទេសជប៉ុន ៕