ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ី នឹងសម្រាលបន្ទុកពលរដ្ឋទៅតាមការសន្យា

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសម៉ាឡេស៊ី លោក Lim Guan Eng នឹងប្រកាស អំពីគម្រោងសម្រាលបន្ទុកប្រជាពលរដ្ឋនៅទូទាំងប្រទេសលើការចំណាយប្រចាំថ្ងៃ  ដោយការមិនយកតម្លៃពន្ធ ឫកាត់បន្ថយតម្លៃពន្ធលើទំនិញ ដែលពាក់ព័ន្ធនឹងស្បៀងអាហារ និងសេវាកម្ម ។ដែលនេះបើតាមការចុះផ្សាយរបស់ Channel News Asia នៅថ្ងៃ សុក្រ ទី១១ ខែតុលានេះ​។

តាមគម្រោង រដ្ឋាភិបាលម៉ាឡេស៊ីនឹងមិនយកតម្លៃពន្ធទេ ចំពោះផលិតផលនានាដែល ពាក់ព័ន្ធស្បៀងអាហារ ហើយចំពោះសេវាកម្មនានាក៏នឹងត្រូវកាត់បន្ថយតម្លៃពន្ធអត្រា ៣.៧% មកនៅត្រឹមអត្រា ២.៨% វិញនៅឆ្នាំ២០២១ខាងមុខនេះ ។

គម្រោងសម្រាលបន្ទុកពលរដ្ឋលើការចំណាយប្រចាំថ្ងៃដោយការបន្ថយពន្ធនេះ ត្រូវ បានធ្វើឡើងទៅតាមការសន្យារបស់ លោក Lim Guan Eng ដែលបានសន្យាជាមួយប្រជាពលរដ្ឋម្ចាស់ឆ្នោត កាលពីឆ្នាំ២០១៨ ក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោត ៕