លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមជាវាគ្មិននៅក្នុងសន្និសីទលើក៤ ” The 4th Eurofine, Anuga Rice Conference ” នាទីក្រុងកូឡូញប្រទេសអាឡឺម៉ង់ហើយនៅក្នុងសន្និសីទនោះលោកបានធ្វើ បទបង្ហាញអំពីវឌ្ឍនភាពដែលប្រទេសកម្ពុជាសម្រេចបានលើការដាំដុះស្រូវការនាំចេញអង្ករ និងការជំរុញទីផ្សារអង្ករអន្តរជាតិ។
លើសពីនេះលោកថា« សហព័ន្ធស្រូវអង្ករបានបង្កើតម៉ាកអង្ករ ប្រចាំប្រទេសកម្ពុជាមានឈ្មោះថា ម្លិះអង្គរ “MALYS ANGKOR” សម្រាប់អង្ករក្រអូបប្រណិត»។
បន្ទាប់ធ្វើបទបង្ហាញរួចមក លោក ឧកញ៉ា សុង សារ៉ន បានជួបអ្នកជំនាញការនៃមន្ទីរពិសោធន៍ Eurofineដើម្បីពិនិត្យលទ្ធភាពចុះការកំណត់ក្រុមប្រភេទអង្ករកម្ពុជា DNA finger print ដែលកំណត់នៅក្នុងចង្កោមរបស់ម៉ាក ម្លិះ អង្គរ ។
ជាលទ្ធផល អ្នកជំនាញរបស់ Eurofineបានសន្យានឹងធ្វើកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI)លើការងារនេះឱ្យបានឆាប់បំផុត។