ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មូលនិធិរូបិយវត្ថុអន្តរជាតិទម្លាក់ការព្យាករពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន

ប្រព័ន្ធផ្សព្វផ្សាយ CNN បានចុះផ្សាយថា មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានទម្លាក់ការព្យាករពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន សម្រាប់ឆ្នាំ២០១៩ និង២០២០ ឲ្យនៅក្នុងកម្រិតទាប់ជាងមុន ។

IMF បានបង្ហាញថា កំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០១៩នេះ នឹងកើនឡើងក្នុងកម្រិត៦.១% និងឆ្នាំ២០២០ខាងមុខ នឹងកើនឡើងក្នុងកម្រិត៥.៨% ដែលកាលពីដើមឆ្នាំ២០១៩នេះ IMF បានព្យាករថា កំណើនសេដ្ឋកិច្ចចិននឹងកើនឡើង៦.២% និងឆ្នាំ២០២០ នឹងកើនឡើង ៦% ។

IMF បានបន្តថា មូលហេតុដែលនាំអោយកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនថយចុះ គឺដោយសារសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ហើយកំណើនសេដ្ឋកិច្ចចិន នឹងបន្តធ្លាក់ចុះបន្ថែមទៀតរហូតដល់៥.៥%នៅឆ្នាំ២០២៤ខាងមុខ ៕