ប្រព័ន្ធផ្សព្វផ្សាយ Al Jazeera បានចុះផ្សាយថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់៣៦នាក់ហើយនៅថ្ងៃចន្ទ ទី១៤ ខែតុលានេះ ក្នុងគ្រោះមហន្តរាយខ្យល់ព្យុះទីហ្វុង ហាហ្គីប៊ីស (Hagibis)ដែលបានបោកបក់ទៅលើប្រទេស ជប៉ុន ។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គិភ័យ (Fire and Disaster Management Agency)បានអោយដឹងថា មនុស្សចំនួន១៦នាក់នៅបន្តបាត់ខ្លួននៅឡើយ ខណៈដែលខ្យល់ព្យុះទីហ្វុង ហាហ្គីប៊ីសបានបោកបក់ក្នុងល្បឿន ក្នុង រង្វងល់២២០គីឡូម៉ែត្រក្នុងមួយម៉ោងទៅលើប្រទេសនេះ ។
ស្របពេលដែលមានគ្រោះមហន្តរាយធម្មជាតិនេះប្រមុខដឹកនាំរដ្ឋាភិបាលជប៉ុនបានបញ្ជូនក្រុមជួយសង្គ្រោះប្រមាណជាង១០ម៉ឺននាក់រួមទាំងកងទ័ពប្រមាណជាង៣មឺន១ពាន់នាក់ថែមទៀតអោយទៅជួយប្រជាពលរដ្ឋរងគ្រោះ ៕