ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា ក្រុមតំណាងផ្នែកពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍មួយក្នុងកិច្ចចរចាពាណិជ្ជកម្មនៅជុំថ្មីកាលពីចុងសប្តាហ៍កន្លងមកនេះ។
កិច្ចព្រមព្រៀងជាគោលការណ៍ចិន និងអាមេរិកគឺខាងភាគីចិនយល់ព្រមទទួលទិញបន្ថែមទៀតនូវផលិត ផលកសិកម្មរបស់សហរដ្ឋអាមេរិក ហើយអាមេរិកបានយល់ព្រមលុបចោល នូវគម្រោងដំឡើងពន្ធ នាំចូលពីចិនក្នុងតម្លៃ ទឹកប្រាក់២៥០ ពាន់លានដុល្លារ ក្នុងអត្រាពី២៥ទៅ៣០% ទៅតាមការគម្រាម ។
សូមរំលឹកជូនថា មុនកិច្ចចរចាពាណិជ្ជកម្មអាមេរិក និងចិនចាប់ផ្តើម លោក ត្រាំ បានគម្រាមដំឡើងពន្ធនាំចូលពីចិនក្នុងតំម្លៃទឹកប្រាក់២៥០ពាន់លានដុល្លារ ក្នុងអត្រា៣០%ដែលនឹងចូលជាធរមាននៅថ្ងៃទី១៥ ខែតុលានេះ ប្រសិ នបើកិច្ចចរចាពាណិជ្ជកម្មនៅជុំថ្មីរវាងក្រុមតំណាងចិន និងអាមេរិក មិនឈានដល់កិច្ចព្រមព្រៀងអ្វីនោះ ៕