បារីអេឡិចត្រូនិក (e-cigarettes) និងទឹកថ្នាំជក់របស់ក្រុមហ៊ុនសហរដ្ឋអាមេរិក ត្រូវបានហាមលក់ដូរនៅលើទីផ្សាររបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលានេះ ក្រោយពីក្រសួងសុខាភិបាលរបស់ប្រទេសនេះ បានរកឃើញសារធាតុម្យ៉ាងនៅក្នុងបារីអេឡិចត្រូនិករបស់ក្រុមហ៊ុនអាមេរិក ដែលធ្វើឲ្យគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ ។នេះយោងតាមការចុះផ្សាយរបស់ Channel News Asia ។
ក្រសួងសុខាភិបាលកូរ៉េខាងត្បូងបានព្រមានថា បារីអេឡិចត្រូនិករបស់ក្រុមហ៊ុនអាមេរិកឈ្មោះ Juul Labs Company អាចធ្វើឲ្យអ្នកជក់ញៀនខ្លាំង និងអាចបំផ្លាញសុខភាពរបស់អ្នកជក់ និងអាចសម្លាប់អ្នកជក់បារីនេះបាន ប្រសិនបើមិនឈប់ប្រើប្រាស់ ។
ក្រសួងសុខាភិបាលកូរ៉េខាងត្បូង ក៏បានព្រមានផងដែរដល់អ្នកជក់បារីអេឡិចត្រូនិក របស់ក្រុមហ៊ុន Juul Labs Company ដែលទិញបារីនេះរួចហើយ កុំជក់បន្តទៀត និងត្រូវបោះបង់ចោលជាបន្ទាន់ ៕