ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឃាត់ខ្លួនស្ត្រីជនជាតិថៃ ២នាក់និងគ្រឿងញៀនជិត ៣០គីឡូក្រាមនៅព្រលានខេត្តសៀមរាប

សៀមរាប៖  កម្លាំងមន្ត្រីគយ និងរដ្ឋាករប្រចាំ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ឃាត់ខ្លួនស្ត្រីជនជាតិថៃ ២នាក់ ជួញដូររឿងញៀនប្រភេទមេតំហ្វេតាមីន ICE ហៅ ម៉ាទឹកកក ចំនួន ២៧.៣០ គីឡូក្រាម។

សេចក្តីរាយការណ៍បានឲ្យដឹងថា ឈ្មោះ SAVAENGPHOL SUPHAPORN ភេទស្រី អាយុ ៣៧ឆ្នាំ និងឈ្មោះ PRACHAMON WIPA ភេទស្រី អាយុ ៣០ឆ្នាំ ត្រូវសមត្ដកិច្ចឃាត់ខ្លួនកាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅស្ថានីយអ្នកដំណើរចេញក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅពេលបម្រុងចេញដំណើរទៅកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនខ្លួនក្រុនជនសង្ស័យទាង២នាក់ ទៅកាន់ស្នងការនគរបាលខេត្តសៀមរាប ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕