ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចិន និងឥណ្ឌា កែលម្អបានច្រើនជាងគេលើបរិយាកាសជំនួញរបស់ខ្លួននៅឆ្នាំ២០២០

យោងតាមការចុះផ្សាយរបស់ BBC បានបញ្ជាក់ថា ធនាគារពិភពលោក World Bank បានចេញរបាយការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលានេះ ពាក់ព័ន្ធនឹងប្រទេសនានានៅជុំវិញពិភពលោក ដែលនឹងកែលម្អបានច្រើនជាងគេនូវបរិយាកាសធ្វើជំនួយក្នុងប្រទេសរបស់ខ្លួនសម្រាប់ឆ្នាំ២០២០ខាងមុខ ។

របាយការណ៍ធនាគារពិភពលោកបានបង្ហាញថា ប្រទេសចិន និងឥណ្ឌា គឺជាប្រទេសដែលនឹងកែលម្អបានច្រើនជាងគេក្នុងការកសាងបរិយាកាសធ្វើជំនួញក្នុងប្រទេសរបស់ខ្លួនអោយបានកាន់តែល្អប្រសើរថែមទៀតនៅឆ្នាំ២០២០ ។

សម្រាប់ចំណាត់ថ្នាក់ឆ្នាំ២០២០នេះ ចិនបានផ្លោះរហូតដល់១៥លេខ ដោយបានឡើងដល់លំដាប់លេខ៣១ លើប្រទេសបារាំងមួយលេខ ក្នុងចំណោមប្រទេសដែលមានបរិយាកាសធ្វើជំនួយល្អជាងគេ ៕