រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក លោក Jim Mattis បានផ្ញើសារក្រើនរំលឹកដល់មន្ត្រី និងបុគ្គលិកក្នុងក្រសួងការពារជាតិ ឲ្យបង្កើនការប្រុងប្រយ័ត្ន និងស្មោះត្រង់ចំពោះជាតិសម្រាប់ឆ្នាំ២០១៩នេះ ។
សារផ្តាំផ្ញើរបស់លោក Jim Mattis ត្រូវបានធ្វើឡើងមុនពេលលោកលាលែងចេញពីតំណែងនៅខែកុម្ភៈឆ្នាំ២០១៩នេះ ។
សូមបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះ បានដាក់ពាក្យសុំលាលែងចេញពីតំណែង ដោយសារតែលោកមិនពេញចិត្តចំពោះនយោបាយបរទេសរបស់លោកដូណាល់ ត្រាំ ៕