ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អង្គការលើកលែងទោសអន្តរជាតិថ្កោលទោសកងទ័ពអាមេរិកដែលសម្លាប់ជនស៊ីវិល១១៣៩នាក់នៅអ៊ីរ៉ាក់ក្នុងឆ្នាំ២០១៨

ការវាយប្រហារតាមអាកាសពីសំណាក់កងកម្លាំងចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក (US-led coalition)នៅប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ បានសម្លាប់ជនស៊ីវិលអស់ចំនួន១១៣៩នាក់ ។

ក្នុងចំណោមជនស៊ីវិលទាំង១១៣៩នាក់ ដែលបាត់បង់ជីវិតនោះ គឺភាគច្រើនបាត់បង់ជីវិតដោយការវាយប្រហារតាមយន្តហោះចម្បាំងគ្មានមនុស្សបើកបរ (Drone) បានវាយប្រហារលើទីតាំងដែលគេសង្ស័យថាជាទីតាំងរបស់ក្រុមភេរវជន ។

អង្គការលើកលែងទោសអន្តរជាតិ Amnesty International បានចោទប្រកាន់កងកម្លាំងចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក (US-led coalition) ពីបទឧក្រិដ្ឋកម្មសង្គ្រាម ដែលបានសម្លាប់ជនស៊ីវិលស្លូតត្រង់ ៕