ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា៖ យុទ្ធសាស្ត្រវិនិយោគក្នុងវិស័យអចលនទ្រព្យ ចំណេញនៅពេលទិញ

ភ្នំពេញ៖ ឆ្លងកាត់តាមការរៀនសូត្រ ពីបណ្ដាលមហាសេដ្ឋីពិភពលោក ដូចជាលោករ៉ូបឺតគីយ៉ូសាគី លោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិងបណ្ដាលគ្រូល្បីៗទៀត បូករួមនឹងបទពិសោធន៍ដែលបានអនុវត្តកន្លងមក នឹងទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ។

លោកឧកញ៉ាភិរម្យ វិចិត្រដារ៉ា បានមានប្រសាសន៍ថា មុននឹងយើងសម្រេចការងារអ្វីមួយបានជោគ ជ័យ យើងត្រូវធ្វើការវិភាគទៅលើអចលនទ្រព្យនោះឲ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេស កត្តាទីតាំងភូមិសាស្រ្តនិងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល រួមនិងផែនការអភិវឌ្ឍរបស់ម្ចាស់គម្រោងសមត្ថភាពនិងលទ្ធភាពក្នុងការអភិវឌ្ឍ ជាការបញ្ជាក់ឲ្យឃើញពីការកើនឡើងតម្លៃនៃអចលនទ្រព្យនៅថ្ងៃខាងមុខ ។

លោកឧកញ៉ាបានបញ្ជាក់ថា ការរកស៊ីលើផ្នែកអចលនទ្រព្យ អាចមានចំណូលពីការជួលឬចំណូលផ្សេងៗ ហើយយើង ពិភាក្សាជាមួយអ្នកហិរញ្ញវត្ថុធនាគារដើម្បីធ្វើការវាយតម្លៃទំហំដែលអាចទទួលបានកម្ចីពីធនាគារ ។ សិក្សាពីចំណូលដែលអចលនទ្រព្យនោះបង្កើតបាននឹងសិក្សាអំពីចំនួនទឹកប្រាក់ប្រាក់ដែលត្រូវសងត្រឡប់ទៅធនាគារវិញ ។

 លោកភិរម្យ វិចិត្រដារ៉ា បានឲ្យដឹងទៀតថា យ៉ាង ហោចបំផុតអាចរួចខ្លួនដោយមិនចាំបាច់ប្រើលុយហោប៉ៅ របស់យើង យើងកម្ចីធពីនាគារយ៉ាងតិចបំផុត ១៥ឆ្នាំឡើងព្រោះតែជាទូទៅតម្លៃអចនទ្រព្យនឹងធ្វើការប្រែប្រួលបីឆ្នាំម្ដងឬ ឆាប់ជាងនេះទៀត ក៏មាន បើយើងខ្ចីកាន់តែប្រើ រយៈពេលយូរការបង់ប្រចាំខែកាន់តែតិច ធានាបាននូវការយកចំណូលឈ្នួលផ្ទះមកសងត្រឡប់មក ធនាគារកាន់តែងាយស្រួល ។

ដោយធ្លាប់ឆ្លងកាត់រកស៊ីផ្នែកអចលនទ្រព្យជាច្រើនឆ្នាំលោកបញ្ជាក់ថា លក្ខណៈពិសេស របស់អចលនទ្រព្យនឹងបន្តឡើងថ្លៃ ។បំណុលដែលយើងកម្ចីពី ធនាគារនិងថយចុះតាមរយៈការបង់ជាប្រចាំ ចំណូលបានមកតាមរយៈការជួលនិងធ្វើការទូទាត់ប្រាក់បង់ធនាគារដែលធ្វើឲ្យយើងមិនខាតបង់លុយចេញពីហោប៉ៅ ។​(ទាំងអស់នេះជាអ្វីដែលខ្ញុំធ្វើបានទទួលបានលទ្ធផលល្អរួចមកហើយ ) ៕