លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានចូលរួមជាគណៈអធិបតីក្នុងវេទិកាផ្លាស់ប្តូរបទពិសោធន៍ទីផ្សារឧស្សាហកម្មកម្ពុជា-ហ័រលៀនដែលធ្វើឡើងកាលពីថ្ងៃទី២៨ខែតុលាឆ្នាំ២០១៩នាសណ្ឋាគារសុខាភ្នំពេញ ។
វេទិកានេះ ត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយពីកាលានុវត្តភាពនិងវិស័យសក្តានុពលនានារបស់កម្ពុជាក៏ដូចជាក្រុងហ័រលៀននៃកោះតៃវ៉ាន់។
លោកឧកញ៉ា លឹម ហេង បានប្រាប់ណៈប្រតិភូក្រុងហ័រលៀនអំពីការអភិវឌ្ឍន៍និងស្ថិរភាពសេដ្ឋកិច្ចកម្ពុជានិងបានគូសបញ្ជាក់អំពីវិស័យសក្តានុពលមួយចំនួនដែលវិនិយោគិនហ័រលៀនអាចពិចារណាវិនិយោគនៅកម្ពុជារួមមានវិស័យទេសចរណ៍ កសិកម្ មនិងសុខាភិបាលជាដើម។
លោកស្រី ស៊ូ ឈិនវេយ អភិបាលក្រុងហ័រលៀនបានលើកឡើងថា ក្រុងហ័រលៀនគឺជាទីក្រុងដ៏ធំមួយដែលមានទេសភាពស្អាតជាប់សមុទ្រនិងភ្នំជាតំបន់អំណោយផលសម្រាប់ទេស ចរណ៍និងកសិកម្ម បែបធម្មជាតិ ជាពិសេស ដំណាំតែ និងផ្កាដ៏ស្រស់ស្អាត។
ក្រៅពីនេះក្រុងហ័រលៀនមានកេរ្តិ៍ឈ្មោះល្បីល្បាញខាងបច្ចេកវិទ្យាវេជ្ជសាស្ត្រ សិល្បៈសេរ៉ាម៉ិចថ្មកែវនិងម្ហូបអាហារ។