ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជាត្រូវការ ពង្រីកអាជីវកម្មទឹកស្អាត ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ

 

ភ្នំពេះញ៖ ប្រទេសកម្ពុជា ជាកំពុងអភិវឌ្ឍន៍ ពិតជាត្រូវការចាំបាច់ក្នុងការពង្រីកសេវាផ្គត់ផ្គង់វិស័យទឹកស្អាត ទៅដល់មូលដ្ឋាន និងទីប្រជុំជនានា ដើម្បីឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ ជាពិសេសបញ្ហាសុខុមាលភាព (សុខភាពល្អធ្វើឲ្យប្រជាពលរដ្ឋរីកចម្រើន) ។

លោក កែ សេរីវឌ្ឍន៍ ប្រធានផ្នែកបច្ចេកទេសទឹកស្អាត នៃក្រុមហ៊ុន E-WATER ថ្លែងថា ការប្រើប្រាស់ទឹកស្អាតគឺជាបញ្ហាចម្បងសម្រាប់មនុស្សគ្រប់ៗគ្នា ដើម្បីសុខភាព និងការរស់នៅយូរអង្វែង ។កម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ប្រជាពលរដ្ឋកាន់តែមានជីវភាពធូរ ធារ ពិតជាត្រូវការចាំបាច់ណាស់ក្នុងការផ្គត់ផ្គង់ទឹកស្អាតដល់មូលដ្ឋាន។

បច្ចុប្បន្នវិស័យបច្ចេកវិទ្យាកំពុងរីកចម្រើន ចំពោះប្រជាពលរដ្ឋ ដែលចង់ផ្គត់ផ្គង់ជាលក្ខណៈគ្រួសារ សមាគម ឬសហគមន៍នៅតាមមូលដ្ឋាន យើងជ្រើសរើសនឹងបង្កើត សិប្បកម្មខ្នាតតូចបានគ្រប់ពេលវេលា ដើម្បីធ្វើការចែកចាយឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ ព្រោះបញ្ហាសុខុមាលភាពគឺជាកត្តាចម្បង (សុខភាពល្អធ្វើឲ្យប្រជាពលរដ្ឋរីកចម្រើន) ។

លោក ហ៊ាង ម៉េងស្រុី នាយកគ្រប់ផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន ភ្នំពេញប្លាស្ទិច ប្រូដាក់ លើកឡើងថា ក្រៅពីតម្រូវការនៃការប្រើប្រាស់ទឹកស្អាត ការប្រើប្រាស់សម្ភារៈដែលមានគុណភាព និងស្តង់ដារ ពិតជាមានសារៈសំខាន់ ។ ការប្រើប្រាស់ទុយោទឹកស្អាត ដែលមានគុណភាពជាប់បានយូរ គឺមិនផ្តល់ផលពិបាកក្នុងការជីក គោះ កាយ ដែលនាំឲ្យមានផលពិបាកក្នុងការប្តូរផ្លាស់ ពោលគឺសង្គមរីកចម្រើន ការប្រើប្រាស់សម្ភារៈបច្ចេកវិទ្យាកាន់តែទំនើប ជាប់បានយូរប្រកបដោយគុណភាពខ្ពស់ ។

លោកអ៊ុ ស៊ីថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានឲ្យដឹងថា ការផ្គត់ផ្គង់វិស័យទឹកស្អាត កំពុងត្រូវបានអនុវត្តន៍ដោយវិស័យឯកជន ។ ដូច្នេះវិស័យឯកជនជាដៃគូពិសេសចាំបាច់ ក្នុងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយស្ថិតក្នុងបរិបទ នេះក្រសួងឧស្សាហកម្ម និងសិប្បកម្ម រួមជាមួយសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា នឹងជម្រុញលើកទឹកចិត្តជួយជ្រោមជ្រែងដល់ប្រតិបត្តិករទឹកស្អាតឯកជនដូចជា ការពង្រឹងនូវសមត្ថភាពរបស់ខ្លួន ទំាងផ្នែកបច្ចេកទេស ប្រព័ន្ធផលិតកម្ម និងដើមទុនជាដើម  ៕