ក្រុមភ្នាក់ងារគយរបស់ប្រទេសវៀតណាម បានចាប់ផលិតផលអាលុយមីញ៉ូមរបស់ប្រទេសចិនក្នុងតម្លៃទឹកប្រាក់៤ពាន់៣រយលានដុល្លារអាមេរិក ដែលដាក់ស្លាកសញ្ញាផលិតនៅវៀតណាម (Made in Vietnam) ដែលនេះបើតាមការចុះផ្សាយរបស់ Bloomberg ។
លោក Nguyen Van Can ប្រធានគយវៀតណាមបាននិយាយថា ផលិតផលអាលុយមីញ៉ូមរបស់ចិននេះ នឹងត្រូវដឹកចេញទៅកាន់ទីផ្សារអាមេរិក។ ប៉ុន្តែអាមេរិកនឹងយកពន្ធគយ ប្រសិនបើដាក់ស្លាកសញ្ញាធ្វើនៅចិន (Made in China) ដែលមូលហេតុនេះហើយបានជាផលិតផលអាលុយមីញ៉ូមចិន ដាក់ស្លាកសញ្ញាធ្វើនៅវៀតណាម ដើម្បីរួចពន្ធគយ ។
លោក Nguyen Van Can បានបន្ថែមថា ការនាំចេញផលិតផលនានាពីប្រទេសវៀតណាមទៅកាន់ទីផ្សារអាមេរិក បានកើនឡើង២៦.៦%ចាប់តាំងពីខែមករារហូតដល់ខែតុលានៃឆ្នាំ២០១៩នេះ ៕