ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មេដឹកនាំកូរ៉េខាងជើង ផ្ញើសាររំលែកទុក្ខចំពោះមរណភាពម្តាយ របស់មេដឹកនាំកូរ៉េខាងត្បូង

លោកស្រី កូ មីនជុង (Ko Min-jung) អ្នកនាំពាក្យប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូងបានថ្លែងនៅក្នុងសន្និសិទកាសែតមួយ នៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំកំពូលរបស់ប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើសាររំលែកទុក្ខជូនលោក មូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង ចំពោះមរណភាពម្តាយរបស់លោក ។ ដែលនេះបើតាមការចុះផ្សាយរបស់ Reuters ។

សាររំលែកទុក្ខរបស់លោក គីម ជុងអ៊ុន ដែលបានផ្ញើជូនលោក មូន ជេអ៊ីន ត្រូវបានធ្វើឡើងក្រោយពីម្តាយបង្កើតរបស់លោក មូន ជេអ៊ីន លោកស្រី Hang Han-ok បានទទួលមរណភាពកាលពីថ្ងៃពុធ ទី៣០ ខែតុលានេះ ដោយជរាពាធក្នុងជន្មាយុ ៩២ឆ្នាំ ។

សូមបញ្ជាក់ជូនថា សាររំលែកទុក្ខនេះ ត្រូវបានធ្វើឡើងស្របពេលដែលទំនាក់ទំនងកូរ៉េទាំងពីរ មានភាពតានតឹងជាមួយគ្នាក្នុងសំណុំរឿងទីរមណីយដ្ឋានតំបន់ភ្នំ គុំហ្កាង នៅលើទឹកដីកូរ៉េខាងជើង ដែលលោក គីម ជុងអ៊ុន បានបណ្តេញកូរ៉េខាងត្បូងឲ្យចេញពីតំបន់នោះ ៕