ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

១០ខែឆ្នាំ២០១៩ កម្ពុជាបាននាំចេញកសិផលផ្លូវការចំនួន ៣,៤៩៩,០៩៣តោនទៅក្រៅប្រទេស

ភ្នំពេញ៖ នៅរយៈពេល១០ខែ  ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញកសិផលផ្លូវការ (តាមច្រកចេញចូលតែមួយ) ចំនួន ៣,៤៩៩,០៩៣តោន តែបើគិតចំនួននាំចេញទាំងក្រៅផ្លូវការ មានរហូតដល់ ៥,២២០,២៧២តោន។

របាយការណ៍បង្ហាញថា នៅរយៈពេល១០ខែមកនេះកម្ពុជានាំចេញអង្ករបានជាង៤៥ម៉ឺនតោន ដំឡូងមីស្រស់-ក្រៀម-ម្សៅ ជាង២លានតោន គ្រាប់ស្វាយចន្ទីជិត១៧ម៉ឺនតោន គ្រាប់ពោតជាង១១ម៉ឺនតោន សណ្តែកសៀងជាង៣ម៉ឺនតោន ។ នាំចេញជិត១២ម៉ឺនតោន ស្វាយជាង៤ម៉ឺនតោន និងដំណាំផ្សេងៗទៀត២២ម៉ឺនតោន។

សូមបញ្ជាក់ថា ទីផ្សារកសិផលរបស់កម្ពុជា រួមមានប្រទេសចិន សហគមន៍អឺរ៉ុប វៀតណាម ថៃ កូរ៉េ ឥណ្ឌា អូស្ត្រាលី អារ៉ាប៊ីសាអូឌីត និងប្រទេសមួយចំនួនទៀត៕