ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សហព័ន្ធស្រូវអង្ករកម្ពុជារៀបចំប្រលងជ្រើសរើសអង្ករដែលល្អបំផុតប្រចាំកម្ពុជា

សហព័ន្ធស្រូវអង្ករកម្ពុជាបានសហការជាមួយសមាគមន៍ចុងភៅកម្ពុជារៀបចំការ​​​ប្រលងជ្រើសរើសអង្ករដែលល្អបំផុតប្រចាំកម្ពុជានៅភោជនីយដ្ឋាន គ្រឿង ហ្កាឌិន ហើយ​កម្មវិធីនេះ​​​ធ្វើ​ឡើង​កាលពី​​រសៀលថ្ងៃទី ៣១ខែតុលា ឆ្នាំ ២០១៩​​​។​​

លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាជាអ្នកដឹកនាំកម្មវិធីនេះ​​​បានមានប្រ​​សាសន៍​​បញ្ជាក់ថា«ក្នុងគោលបំណងជួយជំរុញលើម៉ាកអង្ករជាតិកម្ពុជាថ្មីហៅថា” ម្លិះអង្គរ” ដែលនឹងដាក់អោយ ដំណើរការនាពេលខាងមុខ»។

សម្រាប់​​ការរៀបចំការប្រលងនេះគឺបានទទួលការចូលរួមជាមេប្រយោគដាក់ពិន្ទុចំនួន ១១ រូប ដែលមានសមា​​​​​ស​​​ភាពមកពីចុងភៅល្បីៗនៅកម្ពុជា អ្នកឯកទេសពិនិត្យអង្ករមកពីក្រុមហ៊ុនQC គឺ ក្រុមហ៊ុនccic និង Omic។

នៅក្នុងគំរូអង្ករចំនួន១៨បែងចែកជា៣ប្រភេទអង្ករ គឺ អង្ករដែល ក្រអូបប្រណិតល្អបំផុត អង្ករក្រអូបធម្មតា និងអង្ករសគ្រាប់វែង។ ដូច្នោះ​​ លក្ខណះវិនិច្ឆ័យ លើការដាក់ពិន្ទុ គឺផ្តោតលើ រូបរាង្គ ភាពទន់ ខ្លិន រស់ជាតិ ពណ៌ ភាពបាក់ និង ទំហំនៃគ្រាប់អង្ករ ។

អង្ករដែលជាប់ចំណត់ថ្នាក់លេខមួយនឹងក្លាយជាអង្ករតំណាងអោយកម្ពុជាក្នុងការចូលរួមប្រកួតអង្ករកំរិតពិភពលោកនាពេលខាងមុខនៅប្រទេសហ្វីលីពីន។