អ្នកជំួញល្បីៗរបស់កម្ពុជាបានចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ក្នុងឱកាសអមដំណើរ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចូលរួមកិច្ចប្រជ៉ំកំពូលអាស៊ានលើកទី៣៥និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត។
ការចូលរួមរបស់អ្នកជំនួញល្បីខាងលើដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាដឹកនាំគណៈប្រតិភូសភា ពាណិជ្ជកម្មកម្ពុជាចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអា ស៊ានដែលប្រព្រឹត្តទៅនៅថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ២០១៩នៅទីនក្រុងបាងកកប្រទេសថៃ។
កិច្ចប្រជុំកំពូលនេះមានការចូលរួម ដោយប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលបាលអាស៊ាន រួមនិងប្រទេសផ្សេងៗនៅទូទាំងពិភពនលោក។
ក្រៅពីនេះនាយកប្រតិបត្តិរបស់ក្រុមហ៊ុនធំៗក៏មានវត្តមាននៅក្នុងកិច្ចប្រជុំនេះផងដែរ ដើម្បីចែករំលែកបទពិសោធន៍ និងពិភាក្សា លើប្រធានបទនានាពាក់ព័ន្ធនឹងអាស៊ាន។
កិច្ចប្រជុំនឹងផ្តោតលើការជំរុញអាស៊ាន ៤.០ ទៅក្នុងខ្សែសង្វាក់តម្លៃសាកលសេដ្ឋកិច្ចអាស៊ានប្រកប ដោយនិរន្តរភាពហិរញ្ញវត្ថុសម្រាប់ សហគ្រាសធុនតូចនិងមធ្យម ការតភ្ជាប់អាស៊ាននិងការផ្លាស់ប្តូរឌីជីផល និងការអភិវឌ្ឍន៍ធនធានមនុស្សជាដើម។