ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកហេង ចាន់ធួន រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល ដង្ហែអង្គកឋិនទានទៅកាន់វត្តចំនួន៦ ក្នុងស្រុកចំការលើរ ខេត្តកំពង់ចាម

ភ្នំពេញ៖ លោកហេង ចាន់ធួន រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំស្វាយទាប ស្រុកចំការលេី ខេត្តកំពង់ចាម បានដង្ហែអង្គកឋិនទានទៅកាន់វត្តតាំក្រង ស្ថិតនៅក្នុងឃុំស្វាយទាប ស្រុកចំការលេី ខេត្តកំពង់ចាម នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

បច្ច័យសរុបនៃអង្គកឋិនទានមានចំនួន ៦៨,៣២៦,០០០រៀល(ហុកសិបប្រាំបីម៉ឺនបីសែនពីរម៉ឺនប្រាំមួយពាន់រៀល )។ ដោយក្នុងនោះក្រុមការងារបានបែងចែកបច្ច័យយកទៅប្រគេនព្រះសង្ឃចំនួន៦ វត្ត រួមមាន÷

១- វត្តតាំងក្រង ទទួលបានបច្ច័យសរុបចំនួន ១៨,៣២៦,០០០ រៀល ។

 ២- ​វត្តស្វាយទាប ទទួលបានបច្ច័យសរុបចំនួន ១០,០០០,០០០រៀល​។

៣- វត្តចាស់ ទទួលបានបច្ច័យសរុបចំនួន ១០,០០០,០០០ រៀល ។

៤-វត្តទួលលូវ ទទួលបានបច្ច័យសរុបចំនួន ១០,០០០,០០០ រៀល ។

៥- វត្តត្រពាំងធំ ទទួលបានបច្ច័យសរុបចំនួន ១០,០០០,០០០ រៀល។

៦- វត្តបុសថ្លាន់ ទទួលបានបច្ច័យសរុបចំនួន ១០,០០០,០០០ រៀល។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ហេង ចាន់ធួន និងក្រុមការងារ ក៏បាននាំយកថវិកាចំនួន៣០០ ០០០ រៀល ទៅចូលបុណ្យសពកូនលោកនាយករដ្ឋបាលសាលាស្រុកចំការលេីរ ដើម្បីជាការរំលែកដ៏ក្រៀមក្រមនោះផងដែរ​៕