ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បេឡាជាតិរបបសន្តិសុខសង្គម៖ អ្នកបើកបររថយន្តដឹកកម្មករចូលរួមកែលំអរអំពីសុវត្ថិភាពរថយន្តឡើងវិញ

ភ្នំពេញ៖ ដើម្បីឱ្យការដឹកជញ្ជូនកម្មករនិយោជិតមានសុវត្ថិភាព ផាសុខភាព និងសណ្តាប់ធ្នាប់កាន់តែល្អប្រសើរជាងមុន។ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការជំរុញការកែលំអរសុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត ដែលមានការចូលរួមពីអ្នកបើកបររថយន្តដឹកកម្មករនិយោជិតសរុប១៥០នាក់។ នៅថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០១៩នេះ ។

លោក អ៊ុក សមវិទ្យា នាយកបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជជីវៈ បានមានប្រសាសន៍ប្រាប់អ្នកសារព័តមានថា ក្រោយបង្កើតក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត ក្នុងន័យស្រាវជ្រាវទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍លើកម្មករនិយោជិត ។

លោកបញ្ជាក់ថា ក្នុងមួយថ្ងៃៗ គិតជាមធ្យមប្រជាពលរដ្ឋបានស្លាប់ចំនួន ៦នាក់ និងរបួសជាង ១០នាក់ ដែលក្នុងនោះទាំងអ្នកស្លាប់និងអ្នករបួស ក៏មានកម្មករនិយោជិតផងដែរ។

លោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានអចិន្រ្តៃយ៍អនុគណៈកម្មការទី២ លើកឡើងថា ក្នុងរយៈពេល០៩ខែ ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ អ្នកស្លាប់មានកំណើនប្រហែល១៣% ស្មើនឹងប្រមាណ២០០នាក់ ចំណែកអ្នករបួសមានកំណើនប្រមាណ២០% ស្មើនឹងប្រមាណជិត៨០០ ឬ៩០០នាក់។

ក្រុមអ្នកបើកបររថយន្តដឹកម្មករនិយោជិត បានបង្ហាញការគាំទ្រនិងឯកភាពចំពោះការស្នើឲ្យកែលំអររថយន្តនេះ និងបានអំពាវនាវបន្ថែមដល់អ្នកបើកបរដទៃផ្សេងទៀត ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ចំនួនរថយន្តដឹកកម្មករនិយោជិតតាមបណ្តារោងចក្រ សហគ្រាសសរុបមានចំនួនជាង ៤ពាន់គ្រឿង។ ករណីគ្រោះថ្នាក់ចរាចរណ៍កន្លងមកសង្កេតឃើញថា មូលហេតុមកពីបើកបរលើសល្បឿនកំណត់ ជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងកក្តាបច្ចេកទេសយានយន្ត៕